អូស្ត្រាលី៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានស៊ុតបញ្ចូលទីឲ្យក្រុម Melbourne Victory មួយគ្រាប់ អំឡុងការប្រកួតដែលក្រុមរបស់លោកបានយកឈ្នះក្រុម Central Coast Mariners ដោយលទ្ធផល ៤-១នៅយប់មិញនេះ។

Keisuke Honda

ទោះបីជា អតីតខ្សែបម្រើក្រុម AC Milan រូបនេះស៊ុតបញ្ចូលទីបានតែ១គ្រាប់់នៅក្នុងការប្រកួតមែន ប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានរបស់ក្លិបថា សម្រាប់លោកវាពិតគ្មានបញ្ហាអ្វីនោះទេពីព្រោះថាក្រុមរបស់លោកបានឈ្នះការប្រកួតនេះ ហើយលោកសង្ឃឹមថាលោកនឹងអាចយកពេលដែលនៅសល់មួយរយៈនេះដើម្បីមកជួយក្រុមកម្ពុជាដែលនឹងត្រូវប្រកួតនៅមីយ៉ាន់ម៉ានៅថ្ងៃនេះ។

យ៉ាងណាមិញ លោក Honda បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុម Melbourne Victory របស់លោកដែលបានយកឈ្នះក្រុម Central Coast Mariners ដោយលទ្ធផល ៤-១។

Keisuke Honda
Keisuke Honda

គួរឲ្យដឹងផងដែរថា នៅក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិកម្ពុជានៅល្ងាចនេះ នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Mandalarthiri Stadium នៅវេលាម៉ោង ៦:៣០នាទីល្ងាច ម៉ោងនៅក្នុងប្រទេសកម្ពុជា៕

Keisuke Honda
Keisuke Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]