អង់គ្លេស៖ ក្លិបបាល់ទាត់ Leicester City នឹងសាងសង់រូបសំណាកម្ចាស់ក្លិបរបស់ពួកគេលោក Vichai Srivaddhanaprabha នៅមុខកីឡដ្ឋាន King Power ដើម្បីទុកជាការរម្លឹកគុណដល់លោក ដែលបានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន។

Vichai Srivaddhanaprabha
ក្លិបបាល់ទាត់ Leicester City

នៅក្នុងហេតុការណ៍ដ៏អាក្រក់មួយនោះ បានធ្វើឲ្យមនុស្សចំនួន ៤នាក់ បូករួមទាំងម្ចាស់ក្លិបសញ្ជាតិថៃរូបនេះម្នាក់ផងដែរ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់លោក បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power។

យ៉ាងណាមិញ ដើម្បីជាការរម្លឹកគុណដល់ម្ចាស់ក្លិបដែលមានសន្ដានចិត្តគួរឲ្យគោរពសរសើរម្នាក់នោះ ក្លិបបាល់ទាត់ Leicester City បានសម្រេចថាពួកគេនឹងសាងសង់រូបសំណាករបស់លោក Vichai ដើម្បីទុកជាការដឹងគុណ ក្រោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។

លោក Aiyawatt ដែលជាកូនប្រុសរបស់សេដ្ឋីជនជាតិថៃរូបនេះ បាននិយាយនៅក្នុងកម្មវិធីមួយមុនប្រកួតជាមួយក្រុម Burnley នៃក្របខណ្ឌ Premier League ថា៖ «ក្នុងនាមខ្ញុំជាកូន ខ្ញុំមិនអាចសងអ្វីដែលគាត់បានធ្វើសម្រាប់ពួកយើងបាននោះទេ។ ដូច្នេះសម្រាប់ខ្ញុំដែលជាកូនប្រុសរបស់គាត់ ពួកយើងបានសម្រេចថាពួកយើងនឹងសង់រូបសំណាកនៅពីមុខកីឡដ្ឋានរបស់ពួកយើង»។

ក្លិបបាល់ទាត់ Leicester City
ពីធីគោរពវិញ្ញាណក្ខន្ធ លោក Vichai Srivaddhanaprabha
ទិដ្ឋភាពពីមុខកីឡដ្ឋាន King Power

គួរឲ្យដឹងថា ក្លិបបាល់ទាត់ Leicester City នឹងត្រូវបើកទ្វារកីឡដ្ឋាន King Power របស់ពួកគេដើម្បីទទួលស្វាគមន៍ក្រុម Burnley នៅយប់នេះ ដែលជាការប្រកួតប្រចាំសប្ដាហ៍នៃពានរង្វាន់ Premier League រដូវកាល ២០១៨-១៩៕

ក្លិបបាល់ទាត់ Leicester City
ក្លិបបាល់ទាត់ Leicester City
អ្នកគាំទ្រក្រុម Leicester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]