ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ប៊េប៊ី ហាក់កាន់តែទទួលបានការគាំទ្ររឹតតែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានពេលខ្លះមមាញឹកខ្លាំង ស្ទើរតែគ្មានពេលសម្រាកក៏មានដែរ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីជីវិតផ្ទាល់ខ្លួន របស់តារាស្រី កញ្ញា ប៊េប៊ី វិញ ជារឿយៗ គេក៏តែងតែសង្កេតឃើញនាងបង្ហោះរូបភាព បង្ហាញពីជីវិតរស់នៅឯកជនរបស់ខ្លួន នៅលើបណ្តាញសង្គម ដែលឃើញថាមានភាពសាមញ្ញមែនទែន ប៉ុន្តែអ្វីដែលគ្រប់គ្នាមិននឹកស្មានដល់នោះ ដោយកាលពីពេលថ្មីៗនេះ នាងស្រាប់តែបានបង្ហោះរូបភាព បង្ហាញពីផ្ទះវីឡាថ្មី ដែលសាងសង់ជិតនឹងរួចរាល់មួយ នៅលើគណនីផ្លូវការរបស់នាង ឲ្យអ្នកគាំទ្រឃើញតែម្ដង។

យ៉ាងណាក្ដី ទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតរស់នៅរបស់តារាស្រីរូបនេះ ការពិតឡូយឆាយមិនធម្មតាទេ ហើយបើទោះជាមិនប្រាប់ក៏គ្រប់គ្នាអាចប៉ាន់ស្មានដឹងច្បាស់ថា វីឡាថ្មីរបស់កញ្ញា មានតម្លៃថ្លៃមិនធម្មតានោះឡើយ៕

បើចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 

ប៊េប៊ី
ប៊េប៊ី
ប៊េប៊ី
ប៊េប៊ី
ផ្ទះវីឡា ប៊េប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]