ភ្នំពេញ៖ សិស្សនិស្សិត ដែលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ ជាធម្មតាគាត់តែងជួបបញ្ហាខ្លះដូចជា មិនសូវស្គាល់ច្បាស់អំពីភូមិសាស្រ្ត ជាពិសេសគឺទីកន្លែងដែលមានលក់ម្ហូបឆ្ងាញ់ៗ ជាមួយនឹងតម្លៃសមរម្យ និងជាទីកន្លែង ដែលគេពេញនិយម។ 

ដូច្នោះកម្មវិធី «ដូចចិត្ត» បានប្រមូលយកទីតាំង ដែលមានលក់ម្ហូបឆ្ងាញ់ៗហើយល្បីនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ចូលក្នុង Website នេះទាំងអស់ដើម្បីអាចជួយសម្រួលដល់បញ្ហា ដែលពិបាកក្នុងការស្វែងរកម្ហូប ដែលចង់ពិសាទាំងពេលព្រឹក និងពេលយប់។ 

Website នេះសម្រាប់មនុស្ស ដែលទើបមករស់នៅទីក្រុងភ្នំពេញថ្មីៗ គឺជាជម្រើសដ៏ល្អបំផុត។ ស្គាល់ Website នេះប្រៀបដូចជាយើងបានរស់នៅទីក្រុងភ្នំពេញយូរឆ្នាំដូចគេដែរ ព្រោះទីកន្លែងដែលអ្នកទីក្រុងស្គាល់យើងអ្នកទើបមករស់នៅថ្មីក៏ស្គាល់ដូចគេទាំងអស់។

កម្មវិធីនេះមានមុខងារ ៤ ដូចជា៖
១. ម្ហូបឆ្ងាញ់លាក់មុខ គឺប្រមូលយកទីតាំង ដែលលក់ម្ហូបឆ្ងាញ់ៗ ហើយជាទីកន្លែងដែលមនុស្សគ្រប់គ្នាឧស្សាហ៍ទៅ។
២. អាហារពេលព្រឹក គឺសម្បូរដោយអាហារពេលព្រឹក ដែលគេនិយម
៣. អាហារពេលរាត្រី គឺប្រជុំដោយទីតាំងលក់ម្ហូបដាច់យប់
៤. ភោជនីយដ្ឋានផ្គាប់ចិត្ត គឺហាង ដែលមានឯកទេសម្ហូបដូចជា ស៊ុប សាច់អាំង គ្រឿងសមុទ្រ Buffet ។

• Website : http://dochjit.com/

• អាចទាញយក App ពី Google play store : dochjit app

រូបតំណាង
Website dochjit
Website dochjit
Website dochjit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]