ថៃ៖ ជាការពិតណាស់ នៅសល់មិនប៉ុន្មានខែទៀតនោះទេ ពោលនាដើមឆ្នាំក្រោយនេះ តារាសម្ដែងស្រី កញ្ញា Yui Chiranan និងកម្លោះសង្ហា ដែលជាគូស្នេហ៍នាងត្រៀមនឹងចូលរោងការជាមួយគ្នាហើយផងដែរ។

ក្នុងនោះ មិនថាជាទីកន្លែងប្រារព្ធពិធី ការអញ្ជើញភ្ញៀវ និងការកាត់ម៉ូតសម្លៀកបំពាក់នីមួយៗ ត្រៀមសម្រាប់ថ្ងៃពិសេសនោះទេ សូម្បីតែទីកន្លែងសម្រាប់ថត Pre-Wedding នៅឯក្រៅប្រទេស ឫក៏ក្នុងប្រទេស ក៏តារាស្រី Yui និងគូស្នេហ៍ បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ជាបំផុត ដើម្បីទទួលបានរូបភាពដែលស្រស់ស្អាត និងជាពិសេសដើម្បីរក្សាទុកជាអនុស្សាវរីយល្អៗរួមគ្នាផងដែរ។

នាពេលថ្មីៗនេះ ឆ្លៀតនៅក្នុងថ្ងៃថតបញ្ចប់ Pre-Wedding នៅលើទឹកដីឆ្នេរសមុទ្រភូកេត គូស្នេហ៍តារាស្រី ដែលស្រលាញ់គ្នាជាង៧ឆ្នាំមកនេះ ក៏បានរៀបចំពិធីជប់លៀងលាភាពនៅលីវរបស់ខ្លួន យ៉ាងរ៉ូមែនទិក ដោយក្នុងនោះមានការចូលរួមសុទ្ធសឹងតែមិត្តភក្ដិជិតស្និទ្ធ ក្រៅរង្វង់សិល្បៈជាច្រើននាក់ ដែលញ៉ាំងឱ្យកម្មវិធីមួយនេះ រឹតតែមានភាពសប្បាយរីករាយថែមទៀត។

សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui
ពិធីលាភាពនៅលីវរបស់ Yui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]