ឆែក៖ ខ្សែការពារ Sergio Ramos បានវាត់មួយកែងចំច្រមុះរបស់ខ្សែការពារ Milan Havel របស់ក្រុមម្ចាស់ផ្ទះ Viktoria Plzen អំឡុងជំនួបក្របខណ្ឌ Champions League កាលពីយប់មិញនេះ។

Sergio Ramos និង Milan Havel

ស្របពេលដែលខ្សែការពារវ័យ ២៤ឆ្នាំរូបនេះបានព្យាយាមរត់ទៅយកបាល់កាត់មុខខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែត្រូវបានរូបគេវាត់មួយកែងដៃចំពេញច្រមុះរបស់ Havel បណ្ដាលឲ្យហូរឈាមស្រោចពេញដៃតែម្តង។

ភ្លាមៗនោះដែរ អតីតខ្សែការពារក្រុមជម្រើសជាតិឆែកអាយុក្រោម ២០ និង ២១ឆ្នាំរូបនេះបានយកដៃទាំងសងខាងរបស់គេទៅខ្ទប់ចំកន្លែងច្រមុះដែលហូរឈាមនៅលើទីលានផងដែរ គ្រានោះគ្រូពេទ្យក៏បានចូលទៅត្រួតពិនិត្យអាការៈរបស់គេដូចគ្នា ដោយមើលឃើញថាមានការហូរឈាមខ្លាំងពេកលោកក៏សម្រេចឲ្យធ្វើការផ្លាស់ប្តូររូបគេចេញតែម្តង។

យ៉ាងណាមិញ ខ្សែការពារវ័យ ៣២ឆ្នាំរូបនេះ ក៏មិនទទួលបានកាតអ្វីនោះដែរ ដោយសារតែរូបគេបានទៅសូមអភ័យទោសពីសំណាក់កីឡាករ Milan Havel ផងដែរក្រោយពេលប៉ះទង្គិចគ្នារួចមកនោះ។

Sergio Ramos និង Milan Havel
Milan Havel
Milan Havel

សូមបញ្ជាក់ថា ខ្សែការពារ Sergio Ramos ទទួលបានទាំងក្រហម និងលឿងសរុបចំនួន ៤២សន្លឹកមកហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ ហើយបើគិតតែនៅក្នុងក្របខណ្ឌ La Liga វិញរូបគេធ្លាប់ទទួលបានកាតដល់ទៅ ១៩សន្លឹករួចទៅហើយ៕

Sergio Ramos និង Milan Havel
Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]