កំពង់ស្ពឺៈ គ្រោះថ្នាក់ចរាចររយៈពេលត្រឹម២ថ្ងៃ ប៉ុណ្ណោះ គឺថ្ងៃទី១៤ និងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ដែលបង្កឡើងរវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស៩នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅ នឹងកន្លែងហេតុ ។

គ្រាន់តែក្នុងថ្ងៃទី១៦ គ្រោះថ្នាក់ចរាចររវាងរថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្ស៦នាក់ បានស្លាប់ ដោយ ករណីទី១ បានកើតឡើងនៅវេលាម៉ោង១ និង៤៥នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៤៤-៤៥ ទល់មុខមន្ទីរ សុខាភិបាលខេត្ដក្នុងភូមិ អង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ដែលជាយុវជន ៣នាក់ រួមមាន ឈ្មោះ កុយ ចិន្តា អាយុ ២៣, ២. ឈ្មោះ កែវ ចន្ថា អាយុ ២៦ឆ្នាំ និងទី៣. ឈ្មោះ ហែម លីម អាយុ ២៤ឆ្នាំ បានជិះ ម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ ២០១១ គ្មានស្លាកលេខមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយ ផ្លូវជាតិលេខ៤ លុះដល់ចំណុចកើតហេតបានទៅបុកនឹងរថយន្តមិនស្គាល់ម៉ាកពេញ ទំហឹងបណ្តាលជនរងគ្រោះទាំង៣នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្ចាស់រថយន្តបង្កហេតុ បានបើកគេចខ្លួនបាត់។

ករណីទី២ នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ នៅ ចន្លោះ គីឡូម៉ែត្រ លេខ២៧-២៨ ក្នុភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឹង រថយន្តមួយគ្រឿងម៉ាកកាំម៉ាស់សណ្តោង កន្ទុយ ពាក់ស្លាកលេខ ស.៣៣៦១.ភព៣ បានបុកជាមួយម៉ូតូវ៉េវសេ១២៥ ពណ៌ក្រហម គ្មានស្លាក លេខ ដែលធ្វើដំណើបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនធ្វើដំណើរតាមម៉ូតូ២នាក់ស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់នេះ ១. ឈ្មោះ ជា ចេក អាយុ ២៥ឆ្នាំ, ២. ឈ្មោះ ថន រុំ អាយុ ២០ឆ្នាំ ជនរងគ្រោះទាំងពីររស់នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុបុរសអ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើករថ យន្តគេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមទាន់ ឃាត់រថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកឧត្តុង្គរង់ចាំការដោះស្រាយ។ តែបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានរត់គេខ្លួនបាត់ហើយ។ រីឯសពជនរងគ្រោះទាំងពីរ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីទី៣ រថយន្តបែនដឹកថ្មមួយគ្រឿង បានបើកបុកម៉ូតូ ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ បុរសម្នាក់ស្លាប់ នាវេលាម៉ោង ៨យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ២៦-២៧ ក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកថ្ម មួយគ្រឿងមិនចាំស្លាកលេខ បានបើកបុកម៉ូតូកុបម៉ូលពណ៌ខៀវ អត់ស្លាកលេខមួយគ្រឿង បណ្តាលឲ្យបុរសជាអ្នកបើកបរ ឈ្មោះ ចាន់ សុភក្រ្ត អាយុ ៣៦ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧត្តុង្គ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ។ រីឯបុរសបើកបររថយន្តបង្កហេតុ បានបើករថយន្តគេចខ្លួនបាត់ស្រមោល។

ដោយឡែកនៅក្នុងថ្ងៃទី១៤ ខែមីនា វិញ មនុស្ស៣នាក់ទៀត បានស្លាប់ដោយមួយករណីកើតឡើង រថយន្តបុកម៉ូតូ និងមួយករណីទៀត កើតឡើងដោយម៉ូតូបុកកង់។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ក្នុងភូមិអង់សេរី សង្កាតរការធំ ក្រុងច្បារមន រថយន្ត ហាឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2M-2952 បើកបរពីលិចទៅកើត បាននឹងម៉ូតូ កុបពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដែលបើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុរស២នាក់ស្លាប់ ១. ឈុន សម្ភស្ស អាយុ ២០ឆ្នាំ និងទី២. ឈ្មោះ ធោ រាជ អាយុ ២១ឆ្នាំ។ ក្រោយពេលកើតហេតុរថយន្តបង្ក និង ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់យកទៅរក្សាទុករង់ចាំការដោះស្រាយ។ រីឯសពប្រគល់ឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី។

ដោយឡែកមួយករណីទៀត ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ម៉ូតូមួយគ្រឿង បានបុកលោក ផូ ឃេង អាយុ ៤៤ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈកំពុងជិះកង់៕

ដោយៈ ជ័យ សំរ៉ុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]