កូរ៉េខាងត្បូង៖ សម្រាប់តារាចម្រៀងKpop ពួកគេជាច្រើនសុទ្ធសឹងតែមានបទចម្រៀងពីរោះៗ និងមានគុណភាព ក៏ប៉ុន្តែដោយសារតែពួកគេនៅក្នុងផលិតកម្មតូច ឬក៏ក្រុមពួកគេមិនល្បីនិងទាក់ទាញ ទើបធ្វើឲ្យបទចម្រៀងដែលពួកគេខិតខំផលិត មិនសូវទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដូចតារាដទៃដែលក្នុងផលិតកម្មធំៗក្នុងប្រទេសកូរ៉េនោះទេ។

យ៉ាងណាមិញ ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់បទចម្រៀង៦បទ ដែលមិនសូវមានអ្នកគាំទ្រក៏ប៉ុន្តែមានភាពទាក់ទាញ និងគុណភាពមិនចាញ់បទចម្រៀង របស់តារាល្បីៗដទៃ។

ម៉្យាងវិញទៀត សម្រាប់បទចម្រៀងទាំង៦បទនេះ ធ្វើឲ្យមហាជនមួយចំនួន បោះសម្តីឲ្យម្ចាស់បទស្ទើរតែក្អួតឈាមថា បើសិនជាឲ្យក្រុមតារាចម្រៀងផ្សេងច្រៀងនោះ បទចម្រៀងទាំងនេះមិនមែនធ្លាក់ដល់បាត គ្មានអ្នកស្គាល់បែបនេះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទចម្រៀងអ្វីខ្លះនោះ តាមដានខាងក្រោម៖

៦. ក្រុម 9MUSES បទ «Hurt Locker»

បទចម្រៀងនេះ មានភ្លេងកន្ត្រាក់គួរឲ្យចាប់អារម្មណ៍ តែគួរឲ្យស្តាយបទនេះ មិនមានសន្ទុះប្រជាប្រិយភាពខ្លាំងនោះទេ។ ហើយមហាជននិយាយថា បទចម្រៀងនេះនឹងល្បីខ្លាំងទ្វេដង បើសិនជាឲ្យក្រុម Twice ច្រៀង។

៥. នាង Subin បទ Circle’s Dream

តារាចម្រៀង Solo ម្នាក់នេះ ពិតជាស្អាត និងមានសមត្ថភាព ក៏ប៉ុន្តែនាងនៅតែស្ថិតក្នុងបាតតារាង។ ហើយបទចម្រៀងនាងត្រូវបានមហាជននិយាយថា បើសិនជា IU ចម្រៀងនោះ នឹងល្បីមិនខានទេ។ 

៤. ក្រុម BESTIE បទ Love Options

ក្រុមចម្រៀងនេះ មានសមាជិក៤នាក់ ដែលពួកគេបង្កើតឡើងតំណាងឲ្យភាពខ្លាំងក៏ប៉ុន្តែអ្វីៗ មិនដូចការគិត ពួកគេមិនអាចទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្របាននោះទេ ហើយថែមទាំងត្រូវអ្នកគាំទ្រនិយាយចំៗថា បទរបស់ពួកនាង បើឲ្យក្រុម Sistar ចម្រៀងនឹងល្បីផុតលេខហើយ។ 

៣. ក្រុម COSMIC GIRLS បទ Dreams Come True

បទចម្រៀងរបស់ពួកនាងចេញមិនទាន់បានប៉ុន្មានផង ក៏ត្រូវអ្នកគាំទ្រនិយាយថាពួកគេចង់ឃើញ ក្រុម Twice ឬ ក្រុម Red Velvet ចម្រៀងបទនេះ។ ហើយបើសិនជាពួកគេជាម្ចាស់បទមែននោះ បទនេះមិននៅក្នុងបាតតារាងបែបនេះទេ។ 

២. ក្រុម Fromis_9 បទ Love Letter

បទនេះក៏មិនខុសពីបទខាងលើ ដែលស្ថិតក្នុងបាតតារាងសម្រាប់ឆ្នាំ២០១៨។ ហើយបើសិនជាក្រុម G-Friend ជាម្ចាស់បទវិញ អ្នកគាំទ្រទាយដឹងថា បទនេះនឹងអាចរកចំណូលពេញហោប៉ៅហើយ។ 

១. ក្រុម Purfles បទ A Bad Thing

ទាំងសាច់ភ្លេង និងទំនុកចម្រៀងបទនេះ សមតែទទួលការគាំទ្រខ្លាំង ក៏ប៉ុន្តែបែរជាងងឹតសូន្យ សូម្បីតែឈ្មោះក្រុមចម្រៀងក៏គេមិនស្គាល់ដែរ។ សម្រាប់បទនេះ មហាជននិយាយក្តែងៗថា បើឲ្យក្រុម Mamamoo ចម្រៀង វាប្រាកដណាស់នឹងល្បីកំពូលហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]