ចិន(China)៖ យោងទៅតាម សារពត៌មានក្រៅស្រុកមួយ បានអោយដឹងថា ក្រុមហ៊ុនវិស្វកម្ម នៅឯប្រទេសចិន មានមហិច្ឆតាដ៏ធំ ទៅលើគំរោងសាងសង់អគារ ដែលមានកំពស់ ខ្ពស់ជាងគេ បំផុតនៅលើ ពិភពលោក អោយបានសំរេច ដោយប្រើរយៈពេល តែ៩០ថ្ងៃតែប៉ុណ្ណោះ។ យើងបានដឹងហើយថា សព្វថ្ងៃ អគារដែលខ្ពស់ជាងគេនោះ គឺ អគារ ខាលីហ្វា ប៊ឺជ(Khalifa Burj) នៅឯទីក្រុងឌូបៃ(Dubai) ដែលមានកំពស់ដល់ទៅ ២៧២២ហ្វីត ប្រហាក់ប្រហែលនឹង ៨៣០ម៉ែត្រ។ ដោយឡែក អគារដែលគ្រោង នឹងសាងសង់នេះ ដែលមានឈ្មោះថា City Sky One គឺមានកំពស់ខ្ពស់ រហូតដល់ទៅ ២៧៥០ហ្វីត (៨៣៨ម៉ែត្រ) ឯណោះ។ នាយកប្រតិបត្តិការលើគំរោងសាងសង់អគារ គឺលោក សាង យូ(Zhang Yue) បានមានប្រសាសន៍ថា អគារ City Sky One មានផ្ទៃក្រឡាសរុប ចំនួន ១០,៨០០,០០០ ម៉ែតការ៉េ និងមាន ២២០ជាន់ ដោយប្រើជណ្ដើរយន្ត អស់ចំនួន ១០៤ សំរាប់ធ្វើដំណើរឡើង ចុះ ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ គាត់បានបន្ថែម អោយដឹងទៀតថា យើងប្រើរយៈពេល តែ មួយភាគម្ភៃ តែប៉ុណ្ណោះ នៃរយៈពេល ដែលគេប្រើក្នុងការសាងសង់អគារ ប៊ឺជ នៅឯឌូបៃ ហើយគន្លឹះនៃការសាងសង់ ដ៏ឆាប់រហ័សនេះ គឺយើងបានសង់ផ្នែក នៃអគារជាផ្ទាំងៗ អស់ហើយ គឺរង់ចាំតែដាក់ផ្គុំចូលគ្នា ជាការស្រេច ហើយ ការសាងសង់នេះ នឹងប្រើប្រាស់អស់ ថវិការ ដល់ទៅ ៦២៨លានដុល្លារ។ តើប្រិយមិត្តយល់ថាអស្ចារ្យទេដែលសាងសង់អគារខ្ពស់បំផុតប្រើរយៈពេលតែ៩០ថ្ងៃ?

នេះជារូបភាពគំរោងអគារដែលខ្ពស់បំផុតនៅប្រទេសចិន



នេះជារូបភាពអគារ ខាលីហ្វា ប៊ឺជ នៅឌូបៃ


ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]