កូរ៉េខាងត្បូង ៖ ជឿជាក់ដើមហេតុនៃស្នេហា របស់គូស្នេហ៍មួយគូៗ ពិតជាមិនដូចគ្នានោះទេ។ គូស្នេហ៍មួយចំនួន បានជួបនិងស្គាល់គ្នា តាមរយៈការណែនាំពីមិត្តភក្តិ ចំណែកខ្លះទៀត ជួបគ្នានៅកន្លែងធ្វើការ ឬក៏រៀនជាមួយគ្នាជាដើម។ ប៉ុន្តែសម្រាប់គូស្នេហ៍តារាល្បីៗទាំងនេះ គឺពិតជាស្មានមិនដល់ និងគួរឲ្យចាប់អារម្មណ៍ ដូចជាក្នុងប្រលោមលោកយ៉ាងអីចឹង ធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រមួយចំនួនធំគិតថា នោះគឺជានិស្ស័យដែលគ្មានអ្នកណាម្នាក់ អាចកំណត់បានឡើយ។

សូម្បីពួកគេផ្ទាល់ក៏មិនអាចស្មានដឹងថា ពួកគេនឹងស្រលាញ់គ្នា ហើយចាប់ដៃគ្នាបង្កើតគ្រួសារដ៏ផ្អែមល្ហែមមួយបានបែបនេះដែរ។ វាហាក់ដូចជារឿងអភូតហេតុ ប៉ុន្តែវាបានកើតឡើងទៅហើយ។

បើចង់ដឹងថា រឿងរ៉ាវស្នេហារបស់ពួកគេ មានភាពផ្អែមល្ហែមប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោម ៖ 

១. Song Joong Ki និង Song Hye Kyo

គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះបានធ្វើឲ្យអ្នកគាំទ្រ រំភើបស្ទើរតែស្រក់ទឹកភ្នែក ដោយសារលោក Song Joong Ki គឺជាអ្នកគាំទ្ររបស់នាង Song Hye Kyo ជាយូរណាស់មកហើយ។ វាមិនមែនជារឿងងាយនោះទេ ដែលនៅសុខៗ លោកត្រូវបានអញ្ជើញឲ្យសម្ដែងនៅក្នុងខ្សែភាពយន្តភាគមួយរឿង ដ៏ផ្អែមល្ហែមជាមួយនឹងតារាស្រីក្នុងដួងចិត្តរបស់លោក។ បន្ទាប់ពីរឿងនេះទទួលបានភាពជោគជ័យ ពាសពេញពិភពលោក ក៏បែកធ្លាយព័ត៌មានថាតួអង្គទាំងពីរនៅក្នុងរឿងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។

នាង Song Hye Kyo បានបញ្ជាក់ផងដែរថា ហេតុផលដែលពួកគេស្រលាញ់គ្នា គឺដោយសារបុគ្គលិកលក្ខណៈរបស់ពួកគេទាំងពីរ មានភាពស្រដៀងគ្នាច្រើន ជាពិសេសនោះគឺពួកគេជាតារាល្បីដូចគ្នា ធ្វើឲ្យពួកគេយល់ពីគ្នាបានកាន់តែច្បាស់។ 

រូបភាព Song Joong Ki និង Song Hye Kyo
រូបភាព Song Joong Ki និង Song Hye Kyo

២. Eugene និង Ki Tae Young

សម្រាប់គូស្នេហ៍មួយគូនេះវិញ ពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនឡើយ មុនពេលដែលចាប់ផ្ដើមថតរឿង Creating Destiny ជាមួយគ្នា។ ប៉ុន្តែក្រោយមក នៅពេលដែលចាប់ផ្ដើមថតរឿង ក៏មានព័ត៌មានចចាមអារ៉ាម លេចឮថា ពួកគេកំពុងទាក់ទងគ្នា។ ពាក្យចចាមអារ៉ាមទាំងនោះ បានទាញពួកគេឲ្យមានឱកាស បាននៅក្បែរគ្នាកាន់តែច្រើន ព្រមទាំងបានស្វែងយល់ពីគ្នារហូតដឹងថា ពួកគេមិនអាចខ្វះគ្នាបានឡើយ។ បន្ទាប់ពីរឿងភាគដែលពួកគេសម្ដែងជាមួយគ្នាបានបញ្ចប់ ជីវិតពិតរបស់គូស្នេហ៍មួយគូនេះ ក៏ចាប់ផ្ដើមលេចជារូបរាងពិតប្រាកដ។ 

រូបភាព Eugene និង Ki Tae Young
រូបភាព Eugene និង Ki Tae Young

៣. Ji Sung និង Lee Bo Young

Ji Sung និង Lee Bo Young បានជួបគ្នាដំបូងនៅពេលសម្ដែងរឿង Save the Last Dance for Me ក្នុងឆ្នាំ ២០០៤។ ប៉ុន្តែក្រោយមករហូតដល់ឆ្នាំ២០០៧ ទើបពួកគេបានសម្ដែងជាមួយគ្នាម្ដងទៀត។ លោក Lee Bo Young បានសារភាពថា លោកធ្លាប់សុំនាង Ji Sung ជាសង្សាជាច្រើនដង ប៉ុន្តែលោកត្រូវបាននាងបដិសេដ ដោយហេតុផលថា នាងមិនចង់មានទំនាក់ទំនងស្នេហាជាមួយនឹង តារាល្បីឡើយ។ គ្រាន់តែឮពាក្យនេះភ្លាម លោកក៏បានបន្តថា ឲ្យតែនាងព្រមរៀបការជាមួយលោក លោកសុខចិត្តបោះបង់អាជីពមួយនេះដើម្បីនៅមើលថែនាង។ ដោយសារតែ សេចក្ដីស្មោះត្រង់របស់ Lee Bo Young បានធ្វើឲ្យនាងរំភើបចិត្ត រហូតព្រមទទួលយកស្នេហារបស់លោក។ 

រូបភាព Ji Sung និង Lee Bo Young
រូបភាព Ji Sung និង Lee Bo Young

៤. Ahn Jae Hyun និង Goo Hye Sun

បន្ទាប់ពីបញ្ចប់ការថតរឿង Blood ជាមួយគ្នារួចមក Ahn Jae Hyun បានបញ្ជូនបាច់ផ្កាជាច្រើន ដើម្បីបង្ហាញពីក្ដីស្រលាញ់ ចំពោះនាង Goo Hye Sun។ លោកថែមទាំងបាននិយាយថា ចង់ឲ្យរឿងរ៉ាវពិតរបស់លោកនិងនាង មានភាពផ្អែមល្ហែមដូចជា ក្នុងរឿងភាគដែលសម្ដែងជាមួយគ្នាយ៉ាងអីចឹង។ 

រូបភាព Ahn Jae Hyun និង Goo Hye Sun
រូបភាព Ahn Jae Hyun និង Goo Hye Sun

៥. Shin Joo Ah និង Saraut Rachanacun

គូស្នេហ៍មួយគូនេះបានជួបគ្នាពេលនាង Shin Joo Ah ដើរលេងនៅថ្ងៃឈប់សម្រាក ជាមួយមិត្តភក្តិ និងគ្រួសាររបស់នាង។ ពេលនោះនាងបានជួបនឹង លោក Saraw Rachanacun ដែលជាមហាសេដ្ឋីម្នាក់នៅក្នុងប្រទេសថៃ។ បើទោះបីជាមានឧបសគ្គ រឿងភាសា ការនិយាយស្ដី និងសាសនាបន្តិចក៏ដោយ ក៏អ្នកទាំងពីរបានជម្នះវា កាន់ដៃគ្នាចូលរោងការ នៅខែកក្កដាឆ្នាំ ២០១៤ ទាល់តែបាន៕

រូបភាព Shin Joo Ah និង Saraut Rachanacun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]