យុវជនខ្មែរមួយក្រុមបានបង្ហាញជំនាញនៃការបើកឡានទំនើបៗក្នុងល្បឿនលឿនលើផ្លូវប្រទេសកម្ពុជាដែលតូចចង្អៀតជៀសគ្នាមិនចង់រួច ពួកគាត់ក៏បានថតការប្រណាំងឡានទំនើបៗនេះជាឯកសារបង្ហោះលើ YOUTUBE នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១១ ក្រោមឈ្មោះ CambodiaAutoSwagger សំរាប់អោយបងប្អូនខ្មែរកម្សាន្ត ។ វីដេអូក្លីបខាងក្រោមនេះគឺជាការប្រណាំងឡានរបស់ពួកគាត់ ។

វីដេអូទីមួយ 

វីដេអូទីមួយគឺការបើកឡានយីហោ Mercedes Benz S550 គ្មានផ្លាកលេខ លើផ្លូវមួយនៅក្រុងភ្នំពេញឆ្ពោះទៅ Brown Coffee  ។ យុវជនក្នុង S550 ពណ៌សបានបង្ហាញជំនាញ Spin និង Drift ។ 

វីដេអូទីពីរ

កង់ទ័រមួយរយកប់

ឡាន Pickup ពណ៌ក្រហម

ប្រណាំងជាមួយ S550 ពណ៌ស

Highlander ខាងឆ្វេងចៀសចង់ធ្លាក់ផ្លូវ

វ៉ា Landcruiser ពីស្តាំ

វាក់អឺនឹងអ្នកថ្មើរជើង

ចៀសអ្នកថ្មើរជើងដោយចង្កូតទៅស្តាំ

ក្នុងវីដេអូទីពីរ ពួកគាត់បើកប្រណាំងពី កៀនស្វាយមកភ្នំពេញក្នុងល្បឿនយ៉ាងលឿន រហូតដល់ ១០០ ម៉ៃលក្នុងមួយម៉ោង ស្មើរនឹង ១៦០ គីឡូម៉ែតក្នុងមួយម៉ោង ជៀសឡានតូចធំ ម៉ូតូ កង់ និង អ្នកថ្មើរជើងម្តងឆ្វេងម្តងស្តាំមិនមានបញ្ហា។ សូមកត់សម្គាល់ថានៅសហរដ្ឋអាមេរិកលើផ្លូវទីប្រជុំជន ល្បឿនស្របច្បាប់គឺមិនត្រូវលើសពី ៣០ ទៅ ៤៥ ម៉ៃលក្នុងមួយម៉ោងទេ។

Khmerload មិនសរសើរ ហើយ ក៏មិនរិះគន់ដែរនូវទង្វើរក្រុមយុវជនខាងលើ ទុកអោយបងប្អូនអ្នកអានបញ្ចេញយោបល់។

រៀបចំដោយ Khmerload

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]