(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម ដោយធ្វើការចាប់​ជនសង្ស័យបាន​២​នាក់ និងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន​១៩កញ្ចប់​ នៅរសៀលនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុ​ចផ្ទះគ្មានលេខ ផ្លូវលំ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯ​ក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបញ្ជាក់ថា​ជនសង្ស័យទី១៖ឈ្មោះ រស់ រិទ្ធី អាយុ​២៨ឆ្នាំ មុ​ខរបរមិនពិត ស្នាក់នៅភូមិ ជង្រុក សង្កាត់ត្រពាំ​ងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ អួន សិទ្ធី ​អាយុ៣៩ឆ្នាំ ​ស្នាក់នៅភូមិ​ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបាន​គ្រឿងញៀនក្រាមសថ្លា​ចំនួន១៩កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបាននាំខ្លួន រួមជាមួយវត្ថុតាង​មកកាន់​ផ្នែកជំនាញប្រឆាំងគ្រឿងញៀ​នខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕​

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]