ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ពេលនេះកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី ២ ក៏បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅក្នុងរាត្រីនេះ។

ប្អូនៗកុមារាកុមារីដ៏គួរឱ្យស្រលាញ់ជាច្រើននាក់ នៅតែខិតខំប្រឹងប្រែងបញ្ចេញយ៉ាងអស់សមត្ថភាពនៅក្នុងការបកស្រាយបទចម្រៀងពីរោះៗ សម្រាប់ទាក់ទាញចិត្តគណៈកម្មាការ និងទស្សនិកជន។

កុំភ្លេចចូលរួមទស្សនា និងស្រែកហោគាំទ្រដោយផ្ទាល់ដល់ប្អូនៗកុមារនៅលើឆាកលំដាប់ថ្នាក់ពិភពលោករបស់កម្មវិធី The Voice Kids Cambodia រដូវកាលទី ២ នេះទាំងអស់គ្នា និងប្រិយមិត្ដក៏អាចទស្សនាការផ្សាយផ្ទាល់ តាមញ្ចក់ទូរទស្សន៍រស្មីហង្សមាស នៅក្នុងរាត្រីថ្ងៃសៅរ៍ ទី 03 ខែវិច្ឆិកា ឆ្នាំ 2018 នេះ ចាប់ពីម៉ោង 8យប់តទៅ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]