អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling បានក្លាយទៅជាកីឡាករអង់គ្លេសទី១ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅក្នុងក្លិបមេឃខៀវ Manchester City ក៏ដូចជាប្រចាំនៅក្របខណ្ឌ Premier League ផងដែរ។

Raheem Sterling
Raheem Sterling

បន្ទាប់ពី ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានសម្រេចបន្តកុងត្រាថ្មីជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេសកាលពីរដូវកាលមុន រូបគេបានក្លាយទៅជាកីឡាករដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេបង្អស់នៅក្នុងក្លិប គឺរហូតដល់ ៣០មឺុនផោនក្នុងមួយសប្ដាហ៍ ហើយនៅក្នុងក្រុមជម្រើសជាតិវិញរូបគេក៏អាចទទួលបានប្រាក់ចំណូលរហូតដល់ ១៨មឺុនផោនក្នុងមួយសប្ដាហ៍ផងដែរ។

យ៉ាងណាមិញ នៅក្នុងការប្រកួតនៃពានរង្វាន់ Carabao Cup រវាងក្រុម Manchester City និងក្រុម Fulham កាលពីយប់មិញ គេសង្កេតឃើញថាអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះបានត្រឹមតែអង្គុយនៅកៅអីបម្រុងតែប៉ុណ្ណោះ ក៏ប៉ុន្តែការប្រកួតនេះក្រុមរបស់គេបានយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ២-០ ផងដែរ។

Raheem Sterling
Raheem Sterling

គួរឲ្យដឹងថា ក្លិប Manchester City បានសម្រេចផ្ដល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Raheem Sterling ចំនួន ៥ឆ្នាំបន្តទៀតពោលគឺរហូតដល់ឆ្នាំ ២០២៣តែម្តង ហើយចំពោះទំហំនៃទឹកប្រាក់នៅក្នុងកិច្ចសន្យាថ្មីនេះដែរ ខ្សែប្រយុទ្ធរូបនេះអាចនឹងទទួលបានចំណូលមិនតិចជាង ១០០លានផោននោះទេសម្រាប់កាដូនៅក្នុងរដូវកាលថ្មីនេះ៕

Raheem Sterling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]