ឥណ្ឌូនេស៊ី៖  រហូតមកដល់ពេលនេះ បំណែកយន្តហោះសាកសពជនរងគ្រោះមួយចំនួន និងវត្ថុប្រើប្រាស់ជាច្រើនត្រូវបានស្រង់ឡើងមកវិញជាបណ្តើរៗហើយ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះដ៏គួរឱ្យរន្ធត់ នៅឥណ្ឌូនេស៊ីកាលពីបីថ្ងៃមុន ដែលបានឆក់យកជីវិតអ្នកដំណើរ បុគ្គលិក និងពីឡុតយន្តហោះសរុប ១៨៩ នាក់។

សម្ភារដែលស្រង់បាន

ដោយឡែក គ្រួសារជនរងគ្រោះដែលក្រុមមុជទឹកមិនទាន់រកឃើញសាកសព ឬមិនទាន់បញ្ជាក់អត្តសញ្ញាណនៃសពច្បាស់លាស់នៅឡើយក្រោយពីស្រង់រួច  បានប្រមូលផ្តុំគ្នានៅកំពង់ផែ ថាន់ជុង ព្រីអុក (Tanjung Priok) ក្នុងរដ្ឋធានីចាកាតា នៅថ្ងៃម្សិលមិញនេះ ដើម្បីស្វែងរកសម្ភារក្នុងគំនរស្បែកជើង សម្លៀកបំពាក់ កាបូបស្ពាយ និងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដែលធ្លាប់ជាកម្មសិទ្ធិរបស់ជនរងគ្រោះ ក៏ព្រោះតែចិត្តនៅស្រណោះស្រណោកមិនដាច់អាល័យសោះឡើយ។

គួរបញ្ជាក់ជាថ្មីថា យន្តហោះដែលធ្លាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាយន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បន្ទាប់ពីចេញដំណើរបានប្រហែល ១៣នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានចាកាតា ឆ្ពោះទៅកោះផាំងកាល់ភីណាំង ប្រទេសឥណ្ឌូនេស៊ី៕ 

សម្ភារដែលស្រង់បាន
សាច់ញាតិកំពុងស្វែងរកសម្ភារ
ស្បែកជើងដែលស្រង់បាន
សាច់ញាតិជនរងគ្រោះ
សាច់ញាតិជនរងគ្រោះ
សាច់ញាតិជនរងគ្រោះ
សាច់ញាតិជនរងគ្រោះ
សាច់ញាតិជនរងគ្រោះ
សម្ភារដែលស្រង់បាន
សម្ភារដែលស្រង់បាន
ក្រុមមុជទឹកដែលស្រង់សម្ភារនិងសព
ក្រុមមុជទឹកដែលស្រង់សម្ភារនិងសព
ក្រុមមុជទឹកដែលស្រង់សម្ភារនិងសព
ក្រុមមុជទឹកដែលស្រង់សម្ភារនិងសព

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]