ចិន៖ រូបភាពរបស់តារាសម្តែងស្រី Angela Baby ដែលបានចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍ កាលពីយប់មិញនេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រក៏ដូចជាមហាជន មានការពេញចិត្តជាខ្លាំង ជាមួយនឹងរូបសម្រស់ស្រស់សោភា ក៏ដូចជាការតុបតែងខ្លួនក្នុងឈុតពណ៌ស បញ្ចេញជើងសវែងស្រឡូន គួរឲ្យទាក់ទាញផងដែរ។

ដោយឡែក ទោះជាយ៉ាងណាក៏ដោយ ក្នុងនោះក៏បានបែកធ្លាយនូវរូបថតពិតមួយចំនួន ដែលគេអះអាង ថាជារូបថតពិតធម្មជាតិគ្មានការEditកែសម្រួល ដែលបង្ហាញពីទម្រង់ជើងពិត របស់តារាស្រីរូបនេះ។ 

ជាការពិតណាស់ រូបភាពដ៏ស្រស់ស្អាតរបស់ Angela Baby ដែលគ្រប់គ្នាបានកោតសរសើរមិនដាច់ពីមាត់ ពីសម្រស់ក៏ដូចជាទម្រង់ជើងវែងស្រឡូន របស់តារាស្រីរូបនេះ គឺសុទ្ធសឹងតែជារូបថត ដែលបានឆ្លងកាត់ការកែសម្រួល ក្នុងកម្មវិធី Photoshop តែប៉ុណ្ណោះ រីឯរូបថតពិតវិញ គឺទម្រង់ជើងរបស់នាងមិនបានស្រស់ស្អាត ដូចជាក្នុងរូបឡើយ ពោលគឺជង្គង់មានស្បែកជ្រីវជ្រួញខ្លាំង ដូចជាមនុស្សចាស់ដូច្នោះដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលគ្រប់គ្នាមានការភ្ញាក់ផ្អើល ជាមួយនឹងទម្រង់ជើងរបស់តារាស្រីរូបនេះ ពោលគឺកន្លងមកនាងក៏ធ្លាប់ត្រូវបានគេប្រមាញ់បានរូបភាពមួយចំនួនរបស់នាងផងដែរ៕ 

Angela Baby រូបថតឆ្លងកាត់ការEdit
Angela Baby រូបថតឆ្លងកាត់ការEdit
Angela Baby រូបថតឆ្លងកាត់ការEdit
Angela Baby រូបថតឆ្លងកាត់ការEdit
Angela Baby រូបថតឆ្លងកាត់ការEdit
Angela Baby រូបថតពិត
Angela Baby រូបថតពិត
Angela Baby រូបថតពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]