អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានប្រាប់នូវហេតុផលមួយដែលលោកនៅតែជ្រើសរើសខ្សែប្រយុទ្ធ Romelu Lukaku ឲ្យលេងនៅក្នុងជម្រើសដំបូង គឺព្រោះតែលោកគ្មានជម្រើសណាផ្សេងទៀតនោះទេ។

Romelu Lukaku

Mourinho ថ្លែងនៅក្នុងសន្និសីទសារព៌ត័មានមុនជំនួបជាមួយក្រុម Everton នៅថ្ងៃស្អែកថា គ្រប់គ្នាអាចនឹងបាត់ទំនុកទៅចិត្តលើ Lukaku ប៉ុន្តែសម្រាប់លោកវិញគឺលោកតែងតែផ្តល់ឱកាសឲ្យកីឡាករគ្រប់រូប ហើយការប្រកួតនៅថ្ងៃស្អែកនេះរូបគេក៏អាចមានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួននៅក្នុងជម្រើសដំបូងរបស់លោកផងដែរ។

អតីតគ្រូបង្វឹកក្រុម Chelsea នេះបាននិយាយថា៖ «នៅពេលដលយើងមិនស្ថិតនៅក្នុងស្ថានភាពល្អណាមួយ ដើម្បីយកឈ្នះទៅលើដៃគូរប្រកួតរបស់យើងខ្ញុំតែងតែព្យាយាមស្វែងរកដំណោះស្រាយទុកមុនជានិច្ច។ ហើយដំណោះស្រាយនោះគឺខ្ញុំតែងតែដាក់កីឡាករដែលមានសមត្ថភាពឲ្យលេងមុនជានិច្ចដើម្បីជួយក្នុងក្រុមការប្រកួត។ ខ្ញុំដឹងថាអារម្មណ៏នៅពេលចាញ់ការប្រកួតម្តងៗគឺវាពិតជាពិបាក ប៉ុន្តែយើងបានព្យាយមអស់ហើយដើម្បីយកឈ្នះដៃគូររបស់យើង។ ខ្ញុំដាក់ Lukaku ឲ្យលេងក្នុងជម្រើសដំបូងនេះគឺជារឿងត្រឹមត្រូវព្រោះថាយើងមិនមែនកីឡាករណាដែលអាចដាក់គេឲ្យលេងនៅតំបន់នោះបានល្អជាងកីឡាករម្នាក់នេះឡើយ»។

Jose Mourinho
Romelu Lukaku

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Romelu Lukaku បានផ្លាស់មកពីក្រុម Everton ដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ២០សម័យកាលនៅតម្លៃ ៧៥លានផោន ហើយរូបគេនៅមិនទាន់អាចរកគ្រាប់បាល់បានមួយឲ្យក្រុមនៅឡើយទេ សម្រាប់ការលេង៨ ប្រកួតកន្លងទៅ៕

Romelu Lukaku និង Jose Mourinho
Romelu Lukaku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]