ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កម្មវិធីប្រលងបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Grand International ឆ្នាំ២០១៨ បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើបេក្ខនារី Clara Sosa មកពីប្រទេស Paraguay

ដោយឡែក សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាយើងវិញ កញ្ញា ឌី លីកា ក៏បានទទួលពានរង្វាន់មួយនៅក្នុងកម្មវិធី Miss Grand International ឆ្នាំ២០១៨ មួយនេះផងដែរ ឈ្មោះថា Grand Pageant’s Choice Award (Unofficial Award) ដែលជាពានឈ្នះពីការបោះឆ្នោត ពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាម។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនេះ បវរកញ្ញាតំណាងប្រទេសកម្ពុជាយើង កញ្ញា ឌី លីកា ក៏បានធ្វើដំណើរត្រលប់មកមាតុប្រទេសវិញផងដែរ។ 

ជាក់ស្ដែង កាលពីយប់មិញនេះ បើផ្អែកតាមគណនីហ្វេសប៊ុករបស់កញ្ញា ឌី លីកា បានបង្ហោះពីរូបភាពក្នុងការវិលត្រលប់មកកាន់មាតុប្រទេសវិញ ជាមួយនឹងស្នាមញញឹម និងការទទួលស្វាគមន៍ ពីសំណាក់បងប្អូនសាច់ញាតិ រួមទាំងអ្នកគាំទ្រជាច្រើន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ យ៉ាងកក់ក្ដៅខ្លាំងមែនទែន ។

ទាំងនេះស្ដែងឲ្យឃើញថា ទោះបីជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ពុំទទួលបានជ័យលាភី ដែលគ្រប់គ្នាចង់បានក៏ពិតមែន ប៉ុន្តែគ្រប់គ្នានៅតែផ្តល់ការគាំទ្រ និងកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់នាង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា