អេស្ប៉ាញ៖ ការប្រកួតដ៏ធំរបស់លីកកំពូលអេស្ប៉ាញ ពោលគឺការប្រកួតរវាងក្រុម Barcelona ដែលនឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ពួកគេ ស្វាគមន៍ក្រុមអធិរាជស Real Madrid គឺនឹងពុំមានវត្ដមានកំពូលកីឡាករឆ្នើម២រូបឡើយ គឺខែ្សប្រយុទ្ធ Lionel Messi និង Cristiano Ronaldo។ 

Ronaldo និង Messi

Ronaldo បានធើ្វការផ្លាស់ចេញពីក្រុមម្ចាស់ពានរង្វាន់ Champions League ១៣សម័យ ក្រោយចំណាយពេលជាមួយពួកគេអស់រយៈពេល ៩ឆ្នាំ និងបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំប្រវត្ដិសាស្រ្ដក្លិប។ រូបគេបានចូលរួមជាមួយក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០០លានផោន និងបានស៊ុតបញ្ចូលទីបានចំនួន ៥គ្រាប់ហើយគិតត្រឹមពេលនេះ។

ដោយឡែក កីឡាករជម្រើសជាតិអាហ្សង់ទីន Messi វិញ បានរងរបួសដៃ ហើយនឹងត្រូវខកខានមិនបានជួយក្រុមអស់ចំនួន៣សប្ដាហ៍។ កីឡាករវ័យ៣១ឆ្នាំនេះ បានរងរបួសដៃខាងស្ដាំដែលមើលទៅទំនងដូចជាធ្ងន់ដែរ ក្រោយពីរូបគេព្យាយាមប្រជែងយកបាល់ ក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះ Barcelona បំបាក់ក្រុមខ្លាំង Sevilla ក្នុងលទ្ធផល ៤-២ កាលថៃ្ងសៅរ៍ សប្ដាហ៍មុន។

ដូច្នេះការបាត់បង់ខែ្សប្រយុទ្ធទាំង២នេះ នឹងធើ្វឲ្យការប្រកួតដ៏ធំដែលត្រូវគេដាក់ឈ្មោះថា El Clasico នឹងត្រូវប្រកួតដោយគ្មានពួកគេជាលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ៕

Ronaldo និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]