តារាបង្ហាញម៉ូតស្រីៗដ៏ក្លាហាន បាននាំមកនូវភាពអស្ចារ្យនៃម៉ូត និងមហាសមុទ្ររួមបញ្ចូលគ្នា ក្នុងការថតរូបដ៏រស់រវើកដោយ ថតជាមួយនឹងត្រីឆ្លាមយក្សប្រវែង៩ម៉ែត្រ និងគ្មានឧបករណ៍អុកស៊ីសែនជំនួយ។

ជំនួសនូវការដើរបង្ហាញម៉ូតលើឆាក តារាបង្ហាញម៉ូត Hannah Fraser ៣៦ឆ្នាំ និងអ្នកនាង Roberta Mancino ៣២ឆ្នាំ បានចុះទៅក្នុងមហាសមុទ្រជម្រៅ ៧.៦២ម៉ែត្រ ដើម្បីទទួលនូវការថតរូបមួយបែប ជាមួយនឹងត្រីដ៏ធំ ដែលមានទម្ងន់ ១៨តោន។ តារាម៉ូដែលដ៏ប៉ិនប្រសប់ បានធ្វើត្រាប់តាមត្រីឆ្លាមយក្ស ដែលកំពុងតែហែលយ៉ាងសប្បាយ ទៅតាមខ្សែទឹករបស់ភីលីភីន និងត្រូវបានថតរូបដោយបុរសជនជាតិអាមេរិក Shawn Heinrichs អាយុ៤១ឆ្នាំ និងលោក Kristian Schmidt អាយុ៣៥ឆ្នាំ ដែលពួកគេបានគ្រោង គំរោងនេះឡើងអស់រយៈពេល៤ខែ និងប្រពេល៥ថ្ងៃ ក្នុងការថតយកសកម្មភាពដ៏អស្ចារ្យនេះឡើង។ ក្នុងការថតនេះពួកគាត់ទាំងពីរចង់បាន ទេសភាពជាមួយនឹងផ្គររន្ទះ ស្មៅសមុទ្រ និងខ្យល់បក់តិចលើផ្ទៃសមុទ្រ។

តើប្រិយមិត្តឆ្លល់ដែរ ឬ ទេថាហេតុអ្វីបានជាត្រីឆ្លាមនោះ មិនធ្វើបាបដល់តារាបង្ហាញម៉ូត និងអ្នកថតរូប ថែមទាំងពួកគេអាចថតជាមួយវា ជារៀងរាល់ថ្ងៃបានទៀតនោះ? លោក Heinrichs បានប្រាប់នូវមូលហេតុដែលគាត់អាចហៅត្រីឆ្លាមយក្សនេះ មកថតជារៀងរាល់ថ្ងៃបាន គឺគាត់បានស្គាល់អ្នកនេសាទនៅក្នុងភូមិ ប្រទេសភីលីពីន ដែលពួកគែតែងតែដាក់ចំណីឲ្យត្រីឆ្លាមយក្សនោះ ជារៀងរាល់ព្រឹក។ ត្រីឆ្លាមមូួយក្បាលនោះ វាមានភាពស្និតស្នាលជាមួយនឹងមនុស្ស ហើយត្រីឆ្លាមនេះតែងតែមកចាំទទួលចំណី ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពទាំងនេះ? សូមទស្សនារូបភាពខាងក្រោម៖



























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]