បរទេស៖ ខ្សែបម្រើ Marcelo Brozovic ដែលកំពុងលេងឲ្យក្រុម Inter Milan បានរកឃើញនៅតិចនិចថ្មីមួយសម្រាប់បាល់ទាត់ ក្រោយពីរូបគេបានផ្តួលខ្លួនទៅលើស្មៅដើម្បីការពារបាល់របស់ខ្សែប្រយុទ្ធ Luis Suarez ដែលបានទាត់ហ្រ្វីឃីកពីលើតំបន់គ្រោះថ្នាក់មុខក្រុមរបស់គេ។

Marcelo Brozovic ផ្តួលខ្លួនទៅលើស្មៅដើម្បីការពារបាល់របស់ Luis Suarez

នៅក្នុងការប្រកួតសម្រាប់ក្របខណ្ឌ Champions League កាលពីយប់ម្សិលមិញរវាងក្រុមម្ចាស់ផ្ទះ Barcelona ត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ពួកគេដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវដែលមកពីអុីតាលី Inter Milan គេសង្កេតឃើញថាក្រុមម្ចាស់ផ្ទះបានដាក់សម្ពោធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវរហូតពួកគេអាចយកជ័យជម្នះបានដល់ទៅដល់ ២-០ សម្រាប់ការប្រកួតសប្តាហ៍ទីនៃក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះទៀតផង។

នៅក្នុងការប្រកូតនេះ គេចាប់អារម្មណ៏យ៉ាងខ្លាំងនៅពេលដែលក្រុមម្ចាស់ផ្ទះ Barcelona បានទាត់ហ្រ្វីឃីកនៅពីលើប្រអប់គ្រោះថ្នាក់របស់ក្រុមភ្ញៀវ Inter ដោយការទាត់នោះគឺខ្សែប្រយុទ្ធ Luis Suarez ជាអ្នករ៉ាបរងការស៊ុតនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Lionel Messi បាររងរបូសដៃដោយមិនចូលទីលានប្រកួតបាន។

យ៉ាងណាមិញ ការទាត់បាល់ហ្រ្វីឃីកគឺតែងតែមានរនាំងការពារជានិច្ច ចម្លែកតែក្នុងការប្រកួតនេះនៅពេលដែល Suarez បានទាត់ទៅស្រាប់តែខ្សែបម្រើ Brozovic បានរត់ទៅសណ្តូកខ្លូននៅពីក្រោយរនាំងការពាររបស់ក្រុម Inter ហើយជាលទ្ធផលគឺធ្វើឲ្យខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតរូបនេះទទួលបានផលយ៉ាងខ្លាំងពីការពារបាល់ដ៏វៃឆ្លាតរបស់គេនេះ។

Marcelo Brozovic
Messi
Marcelo Brozovic

យ៉ាងណាក៏ដោយ ការប្រកួតនេះក្រុម Barcelona នៅតែអាចយកឈ្នះទៅលើក្រុម Inter Milan បានដដែលពោលគឺពួកគេបានលុតក្រុមមកពីអុីតាលីនេះដោយលទ្ធផល ២-០ ខណៈដែលគ្រាប់បាល់ទី១ រកបានដោយខ្សែបម្រើ Rafinha ដែលចូលលេងជំនួស Messi ហើយនិងគ្រាប់ទី២ រកបានដោយខ្សែការពារ Jordi Alba៕

Rafinha
Jordi Alba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]