អុីតាលី៖ នៅក្នុងកិច្ចប្រជុំមួយសម្រាប់ម្ចាស់ភាគហ៊ុនទាំងអស់របស់ក្លិប Juventus ប្រធានក្លិបលោក Andrea Agnelli បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ដែលមានខ្សែប្រយុទ្ធឆ្នើមដូចជា Cristiano Ronaldo នៅក្នុងក្លិបរបស់លោក។

Cristiano Ronaldo និង Andrea Agnelli

ក្រោយពីអ្នកចាត់ការទូទៅរបស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់ប្រទេសអុីតាលីកាលពីឆ្នាំមុន លោក Giuseppe Marotta បានធ្វើការផ្លាស់ខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិបអធិរាជស Real Madrid មកកាន់ទឹកដីអុីតាលីនៅក្នុងតម្លៃ ១០០ លានផោនកាលពីរដូវក្តៅមុន ប្រធានក្លិប Andrea Agnelli បានប្រាប់អ្នកសារព័ត៌មានជាច្រើនស្ថាប័នថាលោកពិតជាមានមោទនភាព និងមានភាពអស្ចារ្យខ្លាំងណាស់ដែលមានខ្សែប្រយុទ្ធឆ្នើមដូចជា CR7 បែបនេះ។

លោក Agnelli បានថ្លែងថា៖ «ខ្ញុំគ្រាន់តែដឹងថាកីឡាករដែលល្អបំផុតនៅក្នុងពិភពលោកនេះក្រុម Juventus របស់ខ្ញុំក៏មានម្នាក់ក្នុងនោះដែរ ហើយខ្ញុំពិតជាមានមោទនភាពនិងអស្ចារ្យខ្លាំងណាស់ដែលបានរូបគេបានមកចូលរួមជាមួយពួកយើង។ ខ្ញុំតែងតែទៅគាំទ្រក្រុមស្ទើរតែគ្រប់ការប្រកួត ប៉ុន្តែខ្ញុំក៏មានតួនាទីដ៏សំខាន់ណាស់ដែរនៅក្នុងក្លិប ដូច្នេះមុនធ្វើការប្រកួតអ្វីមួយខ្ញុំតែងតែដាក់គោលដៅវែងឆ្ងាយ សម្រាប់ក្រុមទាំងមូលក៏ដូចជា Ronaldo អញ្ចឹងដែរ។ ខ្ញុំដឹងថា Ronaldo បានជួយយើងយ៉ាងច្រើនចាប់តាំងពីរូបគេបានផ្លាស់មកទីនេះ ហើយយើងនឹងតបស្នងគ្រប់យ៉ាងដែលគេបានជួយយើងអញ្ចឹងដែរ»។

Cristiano Ronaldo
Andrea Agnelli

ទោះបីជាខ្សែប្រយុទ្ធ Cristiano Ronaldo បានចាប់ផ្តើមរដូវកាលជាមួយក្លិប Juventus មិនសូវបានល្អពិតមែន ប៉ុន្តែបច្ចុប្បន្ននេះអាចចាត់ទុកថារូបគេកំពុងតែវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗទៅរកទម្រង់លេងដ៏ល្អរបស់គេវិញ ក្រោយពី ១១ប្រកួតកន្លងទៅរូបគេបានស៊ុតបញ្ចូលទីដល់ទៅ ៥គ្រាប់នឹងជួយឲ្យក្រុមថ្មីរបស់គេមិនទាន់ស្គាល់រសជាតិថាចាញ់នៅឡើយទេ សម្រាប់រដូវកាលថ្មីនេះ៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]