ចិន៖ ក្រុមហ៊ុន Oppo ដែលជាក្រុមហ៊ុនទូរស័ព្ទលំដាប់ថ្នាក់ទី៤ នៅលើពិភពលោក កាលពីពេលថ្មីៗនេះ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានប្រចាំនៅក្នុងតំបន់ South Asia ក៏ដូចជាសារព័ត៌មាន Khmerload បានទៅទស្សនាផ្ទាល់ ដល់ការិយាល័យ ក៏ដូចជារោងចក្រតំឡើងស្មាតហ្វូនផ្ទាល់ នៅក្នុងទីក្រុងសិនជិន ដែលជាតំបន់ឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសចិន។

ការិយាល័យក្រុមហ៊ុន Oppo

ក្នុងដំណើរទស្សនកិច្ចមួយនេះ ក្រុមហ៊ុន Oppo បានបង្ហាញថា ចំណុចខ្លាំងដែលធ្វើឲ្យខ្លួន ក្លាយជាក្រុមហ៊ុនវ័យក្មេង អាចឈរជើងនៅក្នុងចំណាត់ថ្នាក់លេខ៤ បាននោះ ក៏ដោយសារតែក្រុមហ៊ុន Oppo មានបុគ្គលិកវ័យក្មេង អាយុក្រោម៣០ឆ្នាំ ដែលពួកគេអាចយល់ច្បាស់ពីតម្រូវការរបស់យុវវ័យផ្ទាល់តែម្តង។

ការិយាល័យក្រុមហ៊ុន Oppo
ការិយាល័យក្រុមហ៊ុន Oppo

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺក្រុមហ៊ុន Oppo បានបង្ហាញទូរស័ព្ទថ្មីមួយគ្រឿង ឲ្យក្រុមការងារ Khmerload បានចាប់កាន់ដំបូងបំផុត ក៏ដូចជាបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីបំផុតមួយរបស់ Oppo នោះគឺ Oppo R17 Pro ដែលមិនទាន់មានលក់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

ស្មាតហ្វូន R17 Pro មួយនេះ បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Oppo បូករួមទាំងការថតរូបបែប 3D ការថតរូបបានច្បាស់ល្អ ទោះបីស្ថិតក្នុងកម្រិតពន្លឺទាប និងបច្ចេកវិទ្យាសាកថ្មលឿនដំបូងបំផុត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Oppo ផ្ទាល់។

ស្មាតហ្វូន R17 Pro
ស្មាតហ្វូន R17 Pro

តែទោះជាយ៉ាងណាយើងនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយទេថា Oppo R17 Pro អាចមានលក់នៅក្នុងប្រទេសកម្ពុជា បានក្នុងពេលណា។ ដូច្នេះមានតែរងចាំតាមដានព័ត៌មានបន្តពីក្រុមការងារ Khmerload ជាបន្តទៀត៕

ស្មាតហ្វូន R17 Pro
ស្មាតហ្វូន R17 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]