បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កំឡុងឆ្នាំ ២០១៦ កីឡាករ Robin van Persie បានបង្ហើបឱ្យដឹងថារូបគេនឹងអាចចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីពនៅចុងបញ្ចប់នៃរដូវកាល ២០១៨-១៩នេះ។

អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal នេះបានផ្លាស់មកចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យកាលនៅឆ្នាំ ២០១២ហើយកាលនោះរដូវកាលដំបូងរបស់គេនៅលើទឹកដី Old Trafford រូបគេបានឈ្នះស្បែកជើងមាសថែមទៀតផង។

Robin van Persie
Robin van Persie

អតីតតារាបាល់ដែលសំបូរប្រជាប្រិយភាពនៅកីឡដ្ឋាន Old Trafford រូបនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអតីតក្រុមរបស់គេឲ្យឈ្នះពានរង្វាន់ Premier League លើកទី ២០ និងជាការដឹកនាំចុងក្រោយរបស់លោក Sir Alex Ferguson មុននឹងលោកបានបញ្ចប់តួនាទីជាគ្រូបង្វឹករបស់ក្លិប Manchester United ។

ថ្លែងឲ្យដឹងនៅក្នុងសារព័ត៌មាន AD កីឡាករ Van Persie បានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានថា៖ «ខ្ញុំនឹងត្រូវបញ្ចប់អាជីពរបស់ខ្ញុំនៅចុងរដូវកាលនេះ។ នោះជាវិធីសាស្រ្តដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំមានអាយុ ៣៦ឆ្នាំហើយ ណាមួយកីឡាករបាល់ទាត់អាជីពគេល្អតែចន្លោះអាយុ ១៨ឆ្នាំឡើងលើអីបន្តិចទេ»។

Robin van Persie និង Sir Alex Ferguson
Robin van Persie

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Robin van Persie បានត្រលប់ទៅចូលរួមជាមួយក្លិប Feyenoord វិញ ក្រោយពីរូបគេបានបញ្ចប់កុងត្រាជាមួយក្រុម Fenerbache នៅប្រទេសទួរគី ហើយបើទោះបីជាកីឡាកររូបនេះអាចមានសង្ឃឹមថានឹងអាចជួយក្រុមឲ្យឈ្នះពានរង្វាន់នៅក្នុងលីកនារដូវកាលចុងក្រោយរបស់គេក៏ដោយ ក៏គេនៅតែជឿជាក់ថា ខ្លួននឹងធើ្វបានល្អដូចកាលពីរូបគេនៅ Old Trafford រដូវកាលដំបូងដូចគ្នា៕

Robin van Persie និង Sir Alex Ferguson
Robin van Persie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]