ភ្នំពេញ៖ លោក Leonardo Vitorino ត្រូវបានក្រុមភ្នំពេញក្រោន ចុះកិច្ចព្រមព្រៀងក្លាយជាគ្រូបង្វឹករបស់ក្រុម ចាប់ពីរដូវកាលក្រោយទៅ ក្រោយរូបលោកបញ្ចប់ការងាររបស់លោកនៅឯប្រទេសប្រេស៊ីល។ 

Leonardo Vitorino

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះ ត្រូវបានមហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើន មានការសង្ស័យថាលោកអាចនឹងមកកាន់ការងារអ្វីមួយនៅក្នុងប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត គ្រាន់តែមិនទាន់ប្រាកដថា លោកនឹងទៅដឹកនាំក្លិបមួយណា។

យ៉ាងណាក្ដី ពេលនេះអ្វីៗត្រូវបានបង្ហាញជាផ្លូវការក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្លិបភ្នំពេញក្រោនហើយថា បុរសសញ្ជាតិប្រេស៊ីលរូបនេះ បានមកកាន់តំណែងជាគ្រូបង្គោលថ្មីរបស់ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យ ហើយនឹងត្រៀមប្រកួតប្រជែងយកពានរង្វាន់ៗផ្សេងៗនៅក្នុងស្រុកខាងមុខនេះ។  

Leonardo Vitorino

សូមបញ្ជាក់ថា លោក Leonardo Vitorino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធើ្វការបណ្ដេញចេញពីតំណែងកាលពីឆ្នាំមុន ក្រោយដឹកនាំក្រុមគោរព្រៃត្រឹមតែ១០ខែ។ ក្រោយពីអស់ការងារធើ្វនៅស្រុកខែ្មរ រូបលោកបានកាន់ការងារជាប្រធានបច្ចេកទេសនៅក្លឹប Ceara Sporting Club មុននឹងត្រលប់មកកម្ពុជា ក្លាយជាគ្រូភ្នំពេញក្រោន៕ 

Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]