ថៃ៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា កាលពីដើមឆ្នាំ២០១៨នេះ តារាចម្រៀង និងសម្ដែង កញ្ញា Knom Jean ត្រូវបានគូស្នេហ៍រូបសង្ហា ដែលស្រលាញ់គ្នាជាង៦ឆ្នាំ បានលុតជង្គង់សុំរៀបការ យ៉ាងផ្អែមល្ហែម នៅចំពោះមុខមិត្តភក្តិ និងគ្រួសារនាងតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីបានរៀបចំកម្មវិធីដ៏ពិសេស ដែលធ្វើឲ្យតារាស្រីរូបនេះ នឹងមិនអាចបំភ្លេចបានហើយនោះ Knom Jean និងគូស្នេហ៍ដែលជាសេដ្ឋីវ័យក្មេងម្នាក់នោះ ក៏រឹតតែមានភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើង ប៉ុន្តែពួកគេក៏មិនបានប្រកាសថា នឹងត្រៀមចូលរោងការជាមួយគ្នា នៅពេលណាមួយនោះដែរ។

ជាក់ស្ដែង ស្រាប់តែថ្មីៗនេះ តារាស្រីរាងតូចច្រឡឹង កញ្ញា Knom Jean បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងមានក្ដីរំភើបចិត្តជាខ្លាំង ជាមួយនឹងរូបភាពPre-Wedding ដ៏គួរឲ្យទាក់ទាញ និងជាពិសេសប្លែកភ្នែក ប៉ុន្មានសន្លឹកដែលតារាស្រីរូបនេះ បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម។

ជាមួយគ្នានេះដែរ ក៏មានបណ្ដាហ្វេនៗជាច្រើន បានកំពុងតែរង់ចាំមើលថា ពិធីមង្គលការរបស់អាយដលរបស់ពួកគេ នឹងធ្វើឡើងនៅពេលណាផងដែរ ប៉ុន្តែនៅក្នុងនោះមហាជន បានគិតថាថ្ងៃពិសេសរបស់តារាស្រីរូបនេះ និងគូស្នេហ៍ ច្បាស់ជាធ្វើឡើងនាពេលឆាប់ៗខាងមុខនេះហើយ៕

សូមទស្សរូបភាពខាងក្រោម៖

Knom Jean និងគូស្នេហ៍
Knom Jean និងគូស្នេហ៍
Knom Jean និងគូស្នេហ៍
Knom Jean និងគូស្នេហ៍
Knom Jean និងគូស្នេហ៍
Knom Jean និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]