អុីតាលី៖ ក្រុមអ្នកគាំទ្រក្លិប CSKA Moscow យ៉ាងហោចណាស់ ២០នាក់បានរបួសក្រោយបាក់ជណ្ដើរចុះពីកីឡដ្ឋាន Stadio Olimpico អំឡុងការប្រកួតក្របខណ្ឌ Champions Leage កាលពីយប់មិញរវាងក្រុមម្ចាស់ផ្ទះ Roma។ 

ហេតុការណ៍បាក់ជណ្ដើរចុះពីកីឡដ្ឋាន Stadio Olimpico
ក្រុមអ្នកគាំទ្រក្លិប CSKA Moscow

បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ជណ្តើរយន្តដែលចុះពីកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ Roma បានបាក់បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់មិញនេះ ដែលបណ្ដាលឲ្យមនុស្សប្រមាណជា ២០នាក់បានរងរបួសដោយសារគ្រោះថ្នាក់មួយនេះផងដែរ។

ជាមួយគ្នានេះដែរ ក៏មានមនុស្សប្រមាណជា ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ដ៏ចម្លែកមួយនេះផងដែរ ដោយប៉ូលីសបាននិយាយថាហេតុការណ៍កើតឡើងដោយសារមានអ្នកគំរាមសម្លាប់ដល់អ្នកគាំទ្រទាំងនោះទើបបណ្តាលឲ្យពួកគេភ័យ ហើយនាំគ្នារត់ចុះតាមជណ្តើរយន្តយ៉ាងច្រើនបែបនេះ។

យ៉ាងណាមិញ អភិបាលក្រុង Rome លោក Virginia Raggi បានប្រាប់ឲ្យអ្នកយកព័ត៌មានដឹងបន្ទាប់ពីលោកបានទៅដល់កន្លែងកើតហេតុថា៖ «បើតាមសាក្សីជាច្រើនដែលបានឃើញហេតុការណ៍នេះពួកគេបាននិយាយថាអ្នកគាំទ្រមួយចំនួនបានលោតនិងរាំនៅលើជណ្តើរយន្តនេះ។ ប៉ុន្តែពួកយើងនឹងបើកការស៊ើបអង្កេតជុំវិញករណីមួយនេះឲ្យបានឆាប់បំផុតតាមដែលពួកយើងអាចធ្វើទៅបាន»។

ការប្រកួតរវាងក្រុម Roma និងក្រុម CSKA Moscow
ក្រុមអ្នកគាំទ្រក្លិប CSKA Moscow

គួរឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុម Roma និងក្រុម CSKA Moscow នៅក្នុងលទ្ធផល ៣-០ សម្រាប់ពានរង្វាន់ Champions League កាលពីយប់មិញនេះទៅ អ្នកគាំទ្រក្លិបរុស្ស៊ីប្រមាណជា ២០នាក់បានរងរបួសដោយសារការបាក់ជណ្ដើរយន្តចុះពីកីឡដ្ឋាន Stadio Olimpico របស់ក្រុមម្ចាស់ផ្ទះ Roma ទាំងមិនទាន់ច្បាស់អំពីមូលហេតុឲ្យពិតប្រាកដនៅឡើយទេ៕

ការប្រកួតរវាងក្រុម Roma និងក្រុម CSKA Moscow
ក្រុមអ្នកគាំទ្រក្លិប CSKA Moscow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]