អង់គ្លេស៖  ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ​របស់អង់គ្លេសគ្រោងនឹងសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងប្រទេសសិង្ហបុរីដែលវិនិយោគទឹកប្រាក់ប្រមាណ ៣,៣ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២០ ខាងមុខ។ នេះបើយោងតាមសារព័ត៌មានបរទេស Channel News Asia បានចេញផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

លោក James Dyson គឺជាមហាសេដ្ឋីមួយរូបក្នុងប្រទេសអង់គ្លេសហើយក៏ជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Dyson នេះផងដែរ។ សហគ្រិនវ័យ៧១ឆ្នាំរូបនេះបានឱ្យដឹងថា លោកគ្រោងផលិតរោងចក្រឡានអគ្គិសនីតាំងឆ្នាំមុនម្ល៉េះ ហើយគម្រោងនេះនឹងជ្រើសរើសមនុស្សដែលមានសមត្ថភាពនិងការច្នៃប្រឌិតខ្ពស់យកទៅប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្នជាមួយក្រុមហ៊ុនដទៃទៀត។

សព្វថ្ងៃរថយន្តអគ្គិសនីបាននិងកំពុងរីកដុះដាលជុំវិញពិភពលោក ជាពិសេសទីផ្សារអ៊ឺរ៉ុប ព្រោះអត្ថប្រយោជន៍ជាច្រើនរបស់វាបានធ្វើឲ្យមនុស្សក្នុងសតវត្សរ៍ទី២១នេះផ្លាស់ប្តូរផ្នត់គំនិត។

ឡានអគ្គិសនីជាឡានសម័យទំនើបអាចរត់លើផ្លូវដោយមិនចាំបាច់ប្រើសាំង ផ្ទុយទៅវិញវាត្រូវការសាកថ្មដោយប្រើចរន្តអគ្គិសនីប៉ុណ្ណោះ។ រីឯល្បឿនរបស់វាវិញគឺមិនចាញ់ឡានប្រើប្រាស់សាំងទេ វាអាចរត់ក្នុងល្បឿនជាមធ្យម ១៥០គីឡូម៉ែត្រក្នុងមួួយម៉ោង៕

រោងចក្រផលិតឡានអគ្គិសនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]