ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន ទ្រូម៉ាន់នី បានប្រកាសបើកសម្ពោធ TrueMoney Store នៅ AEON2 ជាផ្លូវការអមជាមួយកម្មវិធីចែកសំបុត្រកុន និងចាប់រង្វាន់ទូរស័ព្ទ iPhoneXS សេរីចុងក្រោយបង្អស់ ដែលបានធ្វើឲ្យយុវវ័យចាស់ក្មេងប្រុសស្រីជាច្រើននាក់ នាំគ្នាតម្រង់ជួរតម្លើង និងដាក់លុយប្រើកម្មវិធី ទ្រូម៉ាន់នី ក្នុងទូរស័ព្ទដៃ។

អ្នកតម្រង់ជួរតម្លើង និងដាក់លុយប្រើ ទ្រូម៉ាន់នី
អ្នកតម្រង់ជួរតម្លើង និងដាក់លុយប្រើទ្រូម៉ាន់នី

ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ចំនួនមនុស្សតម្រង់ជួរនៅដាក់លុយក្នុងកម្មវិធី ទ្រូម៉ាននី មានប្រមាណជិតមួយពាន់នាក់ ដែលបានដណ្តើមគ្នារង់ចាំទទួលយកការផ្តល់ជួនពិសេសនេះចាប់តាំងពីផ្សារមិនទាន់បើកទ្វារមកម្ល៉េះ។

អ្នកតម្រង់ជួរតម្លើង និងដាក់លុយប្រើ ទ្រូម៉ាន់នី

ប្អូនប្រុស ឡុង សាម៉េតធី ម្ចាស់គណនីឈ្មោះ ឡុង សុមេធា ដែលជានិស្សិតនៅវិទ្យាស្ថាន CamEd ផ្នែកគណនេយ្យឆ្នាំទី ៣ ដែលមានអសយដ្ឋានម្តុំសន្ធរមុ៉ក ដែលជាអ្នកឈ្នះរង្វាន់ធំ iPhone XS បាននិយាយថា៖

«ខ្ញុំមិននឹកស្មានថា ខ្ញុំអាចឈ្នះរង្វាន់ធំនេះនោះទេ។ ពេលបានឃើញពិធីការិនីប្រកាសអ្នកឈ្នះតាមកម្មវិធីផ្សាយផ្ទាល់ ពេលនោះខ្ញុំនៅក្នុងឡានក៏ប្រញាប់បត់ឡានក្នុងយ៉ាងប្រញាប់ប្រញាល់កុំឲ្យហួសពេលកំណត់ ៤៥ នាទី ដើម្បីមកទទួលរង្វាន់។ ខ្ញុំជាអតិថិជនចាស់ដាក់លុយទុកចាយក្នុងកម្មវិធី ទ្រូម៉ាន់នី តែដើម្បីផ្សងសំណាងខ្ញុំក៏មកតម្រង់ជួរនឹងគេ ហើយក៏ត្រូវបានរង្វាន់ធំនេះ។ ពិតជាអស្ចារ្យ ហើយរំភើបខ្លាំងមែនទែន»។
អ្នកឈ្នះរង្វាន់ធំ iPhone XS

ម្ចាស់រង្វាន់ធំ iPhone XS ម្នាក់នេះ បានបន្ថែមដែរថា៖ 

«ខ្ញុំតែងតែទិញកាតទូរស័ព្ទ និងសំបុត្រកុន តាមកម្មវិធីទ្រូម៉ាន់នីជាប្រចាំព្រោះ ចំណេញបាន៥០% »។
អ្នកឈ្នះរង្វាន់ធំ iPhone XS

ស្ថិតក្នុងកម្មវិធីចាប់រង្វាន់ស្វែងរកអ្នកឈ្នះលោក សំ សុទ្ធារ៉ា នាយកពាណិជ្ជកម្មក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ 

«ក្រុមហ៊ុន នឹងមានការផ្តល់ជូនពិសេសៗជាច្រើនទៀត ដល់អ្នកដែលប្រើកម្មវិធីទ្រូម៉ាន់នីទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ថែមពីលើការបញ្ចុះតម្លៃ ៥០% លើសំបុត្រកុន បញ្ចូលលុយទូរស័ព្ទ ការញ៉ាំអាហារ និងសេវាកម្មជាច្រើនទៀត»។
ការសម្ពោធបញ្ជរថ្មីក្រុមហ៊ុន ទ្រូម៉ាន់នី

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ទ្រូម៉ាន់នី បានធ្វើការសម្ពោធបញ្ជរថ្មីរបស់ខ្លួនសាខាអ៊ីអនសែនសុខរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែតុលា ដោយរៀបចំកម្មវិធីចែកសំបុត្រកុន 2D/3D ឥតគិតថ្លៃ រួមជាមួយការចាប់រង្វាន់ជាច្រើន ជាពិសេសរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone XS ដោយឥតគិតថ្លៃថែមទៀតផង។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store។ ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច https://bit.ly/2NiWWzz

ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]