កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រ Kpop បានជ្រាបហើយថា កាលពីថ្មីៗនេះ នាង Somi បានបង្កការភ្ញាក់ផ្អើលដល់មហាជនមិនតិចនាក់នោះទេ នៅពេលដែលឃើញនាង សម្រេចចិត្តផ្លាស់ប្តូរទ្រនំយូរឆ្នាំរបស់ខ្លួន ហើយមកជ្រកក្រោមដំបូលផលិតកម្ម YG Entertainment វិញ។

យ៉ាងណាមិញ ក្រោយពេលដែលនាង Somi ចូលទ្រនំថ្មីមក គេសង្កេតឃើញថានាងបានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ពីតារាធ្វើខ្លួនបែប Cute បែរមកធ្វើជាតារាដែលមានស្ទីលកាច ដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុនមកនោះទេ។

តួយ៉ាង កាលពីថ្មីៗនេះដែរ នាង Somi បានបង្ហោះវីដេអូហាត់រាំមួយ នៅលើបណ្តាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាទប់អារម្មណ៍មិនសរសើរមិនបាននោះទេ ព្រោះថាចាប់តាំងពីនាងចូលផលិតកម្មថ្មីនេះមក សូម្បីតែស្ទីលរាំរបស់នាង ក៏ខ្លាំងជាងពីមុនដែរ។ លើសពីនេះ ចំពោះវីដេអូហាត់រាំនេះផងដែរ មហាជនជាច្រើនបានគិតដល់ចំណុចមួយ របស់ BLACKPINK ព្រោះថាក្រុម BLACKPINK មុនពេលពួកគេ Debut ជាក្រុមចម្រៀងពួកគេ ក៏បានហាត់រាំរបៀបនេះដូចគ្នា។

អ្វីដែលពិសេសបន្ថែមទៀតនោះ មហាជនជាច្រើនបានលាន់មាត់និយាយសរសើរថា នាង Somi ពិតជាសាកសមធ្វើជាសមាជិកទី៥របស់ BLACKPINK ខ្លាំងណាស់ ដោយពួកគេបានលើកហេតុផលថា៖ “ពេលនាងរាំបែបនេះ គឺធ្វើឲ្យខ្ញុំគិតដល់ក្រុម BLACKPINK មុនពេលពួកនាង Debut” “តើត្រូវចំណាយប៉ុន្មាន ដើម្បីឲ្យ Somi ចូលក្រុម BLACKPINK?” “បើសិនជា Somi ធ្វើជាសមាជិកទី៥ របស់ BLACKPINK នោះ វាពិតជាល្អខ្លាំង ព្រោះនាងស្រស់ស្អាត និងពោរពេញដោយសមត្ថភាព” “ចូលក្រុម BLACKPINK ទៅ Somi”

ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាមតិរបស់មហាជនតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត វាពិតជាពិបាកដែលឲ្យនាង Somi ចូលក្នុងក្រុម BLACKPINK ព្រោះថា BLACKPINK បានDebut ជាង២ឆ្នាំមកហើយ ហើយពួកគេក៏កំពុងតែជោគជ័យផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ Somi ហាត់រាំខាងក្រោម៖

Somi
Somi
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]