កូរ៉េខាងត្បូង ៖ កាលពីយប់មិញនេះ ផលិតកម្ម Big Hit Entertainment ទើបតែបានចេញផ្សាយ វីដេអូចម្រៀងថ្មីមួយ របស់ RM សម្រាប់ការចាប់ផ្តើម អាល់ប៊ុម Mixtape ទី២ របស់លោក ដែលមានឈ្មោះថា Mono។

បទចម្រៀង ដែលមានចំណងជើងថា Forever Rain នេះ បានធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែស្រក់ទឹកភ្នែក បន្ទាប់ពីបានស្ដាប់។ ដោយសារតែអត្ថន័យ ក្នុងបទចម្រៀង គឺបានរៀបរាប់ពី អារម្មណ៍របស់មនុស្សដែល ឯកោរ ហើយតែងតែយំ នៅពេលពេលភ្លៀងធ្លាក់។

ក្នុងនោះដែរ Mono មានបទចម្រៀងចំនួន ៧បទថ្មីៗ ដែលជាស្នាដៃនិពន្ធរបស់ មេក្រុមចម្រៀង BTS ដ៏ល្បីឈ្មោះ គឺលោក RM។

បើគិតទៅ វាមានរយៈពេល ៣ ឆ្នាំមកហើយ ចាប់តាំងពី RM បានចេញអាល់ប៊ុម Mixtape លើកដំបូងរបស់ខ្លួន ដែលក្នុងនោះ លោកបានបញ្ចេញ វីដេអូចម្រៀង មួយបទផងដែរ មានចំណងជើងថា Do You៕

ទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោម ៖  

រូបភាព RM
រូបភាព RM
រូបភាព RM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]