បរទេស៖ ក្រុមកាំភ្លើងធំ Arsenal បានបន្ដភាពខ្លាំងរបស់ខ្លួន ដោយអាចយកឈ្នះលើក្រុម Leicester City ដោយលទ្ធផល ៣-១ ក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់សប្ដាហ៍ទី៩។ 

Arsenal 3-1 Leicester

៣គ្រាប់របស់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ ធើ្វបានដោយខែ្សបម្រើ Ozil នៅនាទី៤៥ និងខែ្សប្រយុទ្ធ Aubameyang ទាំង២គ្រាប់ ពោលគឺនៅនាទី៦៣ និង ៦៦ ខណៈ១គ្រាប់សងវិញ គឺជាការធើ្វចូលទីខ្លួនឯងដោយខែ្សការពារ Berllerin នៅនាទី៣១។

ចប់ការប្រកួត Arsenal យកឈ្នះ Leicester City ក្នុងលទ្ធផលបច្ចេកទេស ៣-១ ទទួលបាន៣ពិន្ទុបន្ថែម សម្រាប់សប្ដាហ៍ទី៩ នៃក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ខណៈការឈ្នះនេះ គឺជាការឈ្នះជាប់ៗគ្នាចំនួន១០ប្រកួត ដែលពួកគេធើ្វបានជាលើកដំបូង គិតតាំងពីឆ្នាំ២០០៧។

គិតត្រឹមពេលនេះ ក្រុមមេឃខៀវ Manchester City កំពុងស្ថិតនៅលើកំពូលតារាង មាន២៣ពិន្ទុជាមួយក្រុម Liverpool ខណៈ Chelsea, Arsenal និង Spur មាន២១ពិន្ទុស្មើគ្នា៕  

Arsenal 3-1 Leicester
Arsenal 3-1 Leicester

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]