សិង្ហបុរី៖ យោងតាមរបាយការណ៍ Global Wealth 2018 ដែលបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា ប្រទេសសិង្ហបុរីមានចំនួនសេដ្ឋីប្រាក់លានរហូតដល់ ១៨៣,៧៣៧ នាក់ និងក្នុងនោះមនុស្សប្រមាណ ១,០០០ នាក់មានទឹកប្រាក់ច្រើនជាង ៥០ លានដុល្លារទ្បើងទៅ។

រូបតំណាង

របាយការណ៍នេះបានវិភាគលើទ្រព្យសម្បត្តិរបស់ប្រជាជនសិង្ហបុរីជាង ៥ លាននាក់ ពីអ្នកក្របំផុត រហូតដល់អ្នកមានបំផុត។ ក្នុងនោះចំនួនសេដ្ឋីសិង្ហបុរីបានកើនទ្បើងរហូតដល់ ១១,២% នេះបើគិតពីពាក់កណ្តាលឆ្នាំ ២០១៧ ដល់ពាក់កណ្តាលឆ្នាំ ២០១៨។ ក្នុងចំណោមពួកគេ អ្នកដែលមានទឹកប្រាក់ច្រើនជាង ៥០ លានដុល្លារបានកើនឡើង ១.១%។ 

រូបតំណាង

ទន្ទឹមនឹងនេះដែរ ទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យម្នាក់ៗបានកើនឡើងរហូតដល់ ៥.៣% (ដែលច្រើនជាង ២៨៣,១២០ ដុល្លារ) ធ្វើឱ្យសឹង្ហបុរីក្លាយជាប្រទេសមានបំផុតលំដាប់ទី ៩ នៅលើពិភពលោក។

រូបតំណាង

យ៉ាងណាមិញ យោងតាមគេហទំព័រ Business Insider បានព្យាករណ៍ថា សិង្ហបុរីនឹងមានចំនួនសេដ្ឋីកើនទ្បើងរហូតដល់ ២៣៩,៦៤០ នាក់នៅរយៈពេល ៥ ឆ្នាំខាងមុខទៀត ក្នុងអត្រាកំណើន ៥,៥ % ក្នុងមួយឆ្នាំ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]