អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Real Madrid លោក Julen Lopetegui ទំនងជាអាចនឹងខិតទៅរកការបណ្ដេញចេញមែនទែនហើយ បន្ទាប់ពីក្រុមរបស់លោកបានទទួលការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈរូបលោកនៅសល់ការគាំទ្រពីកីឡាកររបស់លោកតែមួយចំនួនប៉ុណ្ណោះ។

Julen Lopetegui

ក្រុម Real Madrid បានរងបរាជ័យជាលើកទី៣ នៅក្នុងក្របខណ្ឌ La Liga យ៉ាងគួរភ្ញាក់ផ្អើលបំផុត ក្រោយពួកគេបានភ្លាត់ចាញ់ក្រុម Levante នៅក្នុងកីឡដ្ឋាន Bernabeu ដោយលទ្ធផល ២-១ ដែលជាការប្រកួតប្រចាំសប្តាហ៍ទី៩ នៃក្របខណ្ឌលីកកំពូលរបស់ប្រទេសអេស្ប៉ាញ។

ជាមួយគ្នានេះដែរ ក្រោយពីបញ្ចប់ការប្រកួតទាំងមិនអស់ចិត្តកីឡាករ ២នាក់ ពោលគឺខែ្សការពារ Sergio Ramos និង Marcelo បានប្រាប់ឲ្យអ្នកយកព័ត៌មានរបស់អេស្ប៉ាញដឹងថា៖

Marcelo
Sergio Ramos

គួរឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានបំបែកនូវកំណត់ត្រាខ្លួនឯងមួយ ពោលគឺពួកគេបានប្រើរយៈពេលវែងបំផុតដោយមិនអាចស៊ុតបញ្ចូលទីបានរហូតដល់នាទីទី ៤៦៤ ខណៈដែលគ្រូបង្វឹកលោក Julen Lopetegui នៅសល់ការប្រកួតចំនួនពីរទៀត គឺត្រូវបើកទ្វារកីឡដ្ឋាន Bernabeu របស់លោកសារជាថ្មីដើម្បីទទួលស្វាគមន៍ក្រុម Viktoria Plzen នៅថ្ងៃ ពុធ សប្ដាហ៍នេះ មុននឹងបន្តដឹកនាំកូនក្រុមទៅលេងនៅទឹកដីក្រុម Barcelona នៅចុងសប្ដាហ៍នេះ៕

Julen Lopetegui
ក្រុម Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]