អាមេរិក៖ ខែ្សប្រយុទ្ធឆ្នើមកំពុងឡើងជើងខ្លាំង Wayne Rooney បានស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀត ជួយឲ្យ DC United យកឈ្នះ New York FC ៣-១ ដើម្បីបានកៅអីលេង play-off នៃលីក MLS។

Wayne Rooney

២គ្រាប់របស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះ រកបានដោយការស៊ុតស្រួលៗត្រឹមនាទីទី៨ ក្នុងតង់ទី១ ក្រោយពីការបញ្ចូនបាល់ញាក់ដាច់ខែ្សការពាររបស់ខែ្សបម្រើក្រុម DC។ គ្រាប់ទី២ គឺអតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United នេះ រកបានដោយការស៊ុតបាល់ពិន័យប៉េណាល់ទី នៅនាទីទី៧៤ ក្រោយខែ្សការពារក្រុម New York FC ធើ្វឲ្យប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់។ 

Wayne Rooney

ចប់ការប្រកួត ក្រុម DC United យកឈ្នះក្រុម New York FC ដោយលទ្ធផល ៣-១ និងធានាបាននូវកៅអីលេងវគ្គ play-off នៃក្របខណ្ឌ MLS ផងដែរ។

សូមបញ្ជាក់ថា កាល Rooney មិនទាន់មក DC ជាក្រុមដែលស្ថិតក្នុងបាតតារាង តែពេលនេះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ទេក្នុង៩ប្រកួតចុងក្រោយនេះ ខណៈ Rooney ស៊ុតបញ្ចូលទីបាន១២គ្រាប់ហើយ គិតត្រឹមពេលនេះ៕

Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]