អង់គ្លេស៖ មួយរយៈចុងក្រោយនេះ គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បាននឹងកំពុងតែផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធការពាររបស់លោកយ៉ាងខ្លាំង ក្រោយពីលទ្ធផលដែលបានមកពីការប្រកួតមិនសូវគាប់ប្រសើរ។

Jose Mourinho

ដោយសារតែការពង្រឹងតែតំបន់ការពារខ្លាំងពេក បានធ្វើឲ្យខ្សែប្រយុទ្ធរបស់លោកតែងតែមានចំណុចខ្វះខាតជានិច្ចនៅពេលមានការប្រកួតម្តងៗ។ នេះបើតាមការអះអាងរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់នៅល្ងាចនេះទល់នឹងក្រុម Chelsea។

Mourinho បាននិយាយមុនពេលការប្រកួតរវាងក្រុម Manchester United និង Chelsea ថា៖ «ខ្ញុំនៅតែមិនយល់រឿងរ៉ាវដែលបានកើតឡើង ព្រោះថាការប្រកួតបាល់ទាត់គេលេងជាក្រុមហើយខ្ញុំផ្តោតតែលើតំបន់ការពារ ភ្លេចរឿងថានៅតំបន់ប្រយុទ្ធរបស់យើងនៅមានចំណុចខ្វះខាត ពីព្រោះថានៅពេលដែលយើងមានបាល់គឺយើងត្រូវធ្វើការវាយសម្រុកខ្លាំង ហើយនៅពេលដែលយើងបាត់បាល់យើងត្រូវចុះមកការពារវិញ។ ខ្ញុំចង់ឲ្យកូនក្រុមរបស់ខ្ញុំចេះដណ្តើមបាល់មកវិញនៅពេលដែលពួកគេធ្វើឲ្យបាត់បាល់ឬបញ្ជូនបាល់ខុសម្តងៗ»។

អតីតគ្រូបង្វឹកក្រុម Chelsea រូបនេះបាននិយាយបន្ថែមថា៖ «នៅពេលដែលអ្នកមានបាល់អ្នកអាចលេងតាមរបៀបមួយផ្សេង ហើយជាធម្មតាវានឹងមានការប្រែប្រួលទៅតាមគុណភាពនៃកីឡាកររបស់ខ្ញុំ ដូច្នេះហើយបានជាខ្ញុំត្រូវតែពង្រឹងឲ្យខ្លាំងនៅតំបន់ខ្សែការពារនេះ។ ហើយពួកយើងនឹងព្យាយាម លេងបែបនេះ ប៉ុន្តែត្រូវចាំមើលទៅលើសមត្ថភាពរបស់កីឡាករសិន ថាតើពួកគេអាចធ្វើបានកម្រិតណាសម្រាប់ការប្រកួតល្ងាចនេះ»។ 

Jose Mourinho
Jose Mourinho

គួរឲ្យដឹងថា បន្ទាប់ពីក្រុមបិសាចក្រហម Manchester United ធ្វើការប្រកួតជាមួយក្រុមតោខៀវ Chelsea ចប់ ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួន ដើម្បីចាំទទួលស្វាគមន៍ក្រុមសេះបង្កង់ Juventus ក្នុងក្របខណ្ឌ Champions League នៅថ្ងៃទី ៨ ខែ វិច្ឆកា ខាងមុខនេះ៕

ក្រុម Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]