ថៃ៖ បរិយាកាសនៃពិធីរៀបមង្គលការរបស់តារាសម្តែងស្រី Janie និងគូស្នេហ៍វ័យក្មេង បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយសជាសាច់ញាតិទាំងសងខាង ជាពិសេសនោះ ក៏មានវត្តមានរបស់តារាសម្តែងប្រុសស្រីល្បីៗជាច្រើនដួង ក៏បានមកចូលរួមបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។

មង្គលការ Janie ម្សិលមិញ

ហើយនៅក្នុងនោះ ពេលដល់ពិធីបោះបាច់ផ្កាកូនក្រមុំមកដល់ គឺមានតារាៗជាច្រើនដួងបានតម្រង់ជួរគ្នាចាំចាប់យកបាច់ផ្កានេះ ព្រោះតែក្នុងពិធីរៀបការរបស់គូស្នេហ៍នីមួយៗគេតែងមានជំនឿថា បាច់ផ្ការបស់កូនក្រមុំនឹងជួយនាំសំណាងដល់អ្នកដែលមិនទាន់មានស្នេហា ឱ្យឆាប់បានដល់គូស្រករនឹងគេ។

ជាក់ស្តែង ពេល Janie បោះបាច់ផ្កា គឺបានធ្លាក់ទៅដៃរបស់តារាសម្តែងស្រីមេម៉ាយរូបស្រស់ Wonsen ដែលឈរនៅជួរខាងមុខគេ ខណៈនៅក្នុងនោះដែរ គេក៏ឃើញមានតារាសម្តែងស្រីល្បីៗដទៃទៀតដូចជា Anne Yaya Kimberley និង Ploy ជាដើម។

ក្រោយចាប់បានបាច់ផ្កាដ៏ស្រស់ស្អាតនេះហើយ មេម៉ាយសាច់ក្រអូបរូបនេះក៏ត្រូវបានមិត្តភក្តិក្នុងសិល្បៈ ព្រមទាំងអ្នកគាំទ្របង្អាប់ថា ប្រាកដណាស់អ្នករៀបការបន្ទាប់គឺជាតារាស្រី Wonsen មិនខាន។ 

ទន្ទឹមនឹងនេះ ពួកគេក៏បាននាំគ្នាជូនពរ Wonsen ឱ្យឆាប់រកបានមនុស្សពិសេសជាលើកទី២ សមតាមបំណងប្រាថ្នា ក្រោយពេលនាងទើបតែបានលែងលះគ្នាដាច់ស្រេចជាមួយនឹងស្វាមីដើម គឺតារាសម្តែងលោក Shakrit កាលពីពេលកន្លងទៅថ្មីៗនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

ពិធីបោះបាច់ផ្កា
ពិធីបោះបាច់ផ្កា
ពិធីបោះបាច់ផ្កា
ពិធីបោះបាច់ផ្កា
ពិធីបោះបាច់ផ្កា
Wonsen ចាប់បាច់ផ្កា
Wonsen ចាប់បាច់ផ្កា
Wonsen ចាប់បានបាច់ផ្កា
Wonsen ចាប់បានបាច់ផ្កា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]