បរទេស៖ យានអវកាសទំនើបៗទាំងអស់នេះនឹងលិចមុខឡើងនាថ្ងៃអនាគតជាមិនខានក្នុងគោលបំណងដឹកមនុស្សទៅទស្សនានៅលើឋានព្រះចន្ទ។

យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការឌីហ្សាញរូបយានអវកាសនិងថាសហោះនេះឡើងគឺលោក Oscar Vinals ដែលរស់នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ញ។ 

យោងតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា លោក Oscar Vinals មិនមែនជាវិស្វករជំនាញផ្នែកយានអវកាសអ្វីនោះទេ ប៉ុន្តែមហិច្ឆតានៃការឌីហ្សាញរូបរាងថាសហោះនិងយានអវកាសរបស់លោកជាការស្រមៃដល់ថ្ងៃអនាគតនៃបច្ចេកវិទ្យារបស់ពិភពលោក។

រូបថាសហោះនិងយានអវកាសទាំង៩គ្រឿងដែលលោកបានឌីហ្សាញដោយគំនិតច្នៃប្រឌិត៖

១. ថាសហោះ HSP

កញ្ចក់សូឡារាប់ពាន់ផ្ទាំងត្រូវបានដំឡើងនៅផ្នែកខាងលើនៃថាសហោះ HSP នេះ។ ថាសហោះ HSP  ត្រូវបានរចនាឡើងជាមួយនឹងទម្រង់សំប៉ែតដូចជាថាសដាក់បាយអីចឹង។ 

ថាសហោះ HSP
ថាសហោះ HSP

២. ថាសហោះ Magnavem

មួយនេះវិញឈ្មោះថា Magnavem  មានន័យថា “ចាបយក្ស” ដើរដោយថាមពល នុយក្លេអ៊ែរសុទ្ធតែម្តង។

ថាសហោះ Magnavem
ថាសហោះ Magnavem

៣. យានអវកាស MKS-1 SLS

យាននេះត្រូវបានឌីហ្សាញឡើងមកដោយបំពាក់ម៉ាស៊ីនមេចំនួន ១១គ្រឿង ដើម្បីអាចបង្ហោះគ្រាប់រ៉ុកកែតចូលទៅក្នុងលំហអវកាសបាន។

យាន្តអវកាស MKS-1 SLS
យាន្តអវកាស MKS-1 SLS

៤. យានអវកាស MKS-1B LSJC

វាអាចជួយការពារស្រទាប់អូសូនក្នុងលំហអាកាស រីឯឡាស៊ែរដ៏ខ្លាំងរបស់វាអាចបាញ់សម្អាតកំទេចកំទីដីដែលមាននៅទីនោះ។

យាន្តអវកាស MKS-1B LSJC
យាន្តអវកាស MKS-1B LSJC

៥. យានអវកាស XLDron family

គោលបំណងរបស់លោក Oscar ដែលបានច្នៃយានអវកាសនេះឡើងគឺដើម្បីទីផ្សារទេសចរណ៍ក្នុងកាឡាស៊ីដែលនឹងមាននាពេលអនាគត។ XLDron អាចផ្ទុកភ្ញៀវទេសចរបានសរុប១៥នាក់និងពីឡុត២នាក់។

យាន្តអវកាស XLDron family
យាន្តអវកាស XLDron family

៦. យានអវកាស AWWA

យាន្តអវកាស AWWA នេះដើរដោយម៉ាស៊ីនអ៊ីត្រូសែនចំនួន៦គ្រឿង អាចនិយាយបានថា AWWA គឺជាយានអវកាសទេសចរណ៍ដ៏ធំសម្បើមមួយ ដែលផ្ទៃខាងក្នុងរបស់វាមានដូចជា អូតែល ភោជីយដ្ឋាន និងហាងលក់ទំនិញជាដើម។  

យាន្តអវកាស AWWA
យាន្តអវកាស AWWA

៧. យានអវកាស SXT-A

នេះគឺជាយានអវកាសដែលអាចធ្វើដំណើរលើរយៈកម្ពស់ខ្ពស់បំផុត។ វាហោះពីទ្វីបមួយទៅទ្វីបមួយទៀតក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រពីដី។

យាន្តអវកាស SXT-A
យាន្តអវកាស SXT-A

៨. យានអវកាស XGV-A

Osar បានច្នៃប្រឌិតយាន្តអវកាស XGV-A នេះឡើងក្នុងការហោះហើរដោយគ្មានមនុស្សបើក ប្រើទុកសម្រាប់បាញ់គ្រាប់រ៉ុកកែតទៅក្នុងលំហអាកាស។ វាអាចដឹកគ្រាប់រ៉ុកកែតក្នុងរយៈកម្ពស់ ១៦គីឡូម៉ែត្រពីដីបាន។ 

យាន្តអវកាស XGV-A
យាន្តអវកាស XGV-A

៩. យន្តហោះ Flash Falcon

ជាទូទៅយន្តហោះធម្មតាក្នុងពិភពលោកសព្វថ្ងៃត្រូវចំណាយថេរវេលាជាមធ្យម៧ម៉ោងនិង៥នាទីដើម្បីធ្វើដំណើរពីទីក្រុង New York ទៅ London។ ប៉ុន្តែ Flash Falcon ប្រើពេលតែ២ម៉ោងកន្លះប៉ុណ្ណោះសម្រាប់ដំណើរផ្លូវមួយនេះ។ វាអាចហោះក្នុងល្បឿន ៣ ៧០១គីឡូម៉ែត្រក្នុងមួយម៉ោង៕

យន្តហោះ Flash Falcon
យន្តហោះ Flash Falcon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]