ភ្នំពេញ៖ អតីតតារាសម្ដែងក្នុងរឿង «ទឹកចិត្តបងស្រី»លោក យឹម សម្បត្តិ បានស្ងាត់បាត់មុខពីសិល្បៈ អស់រយៈពេលជាយូរ។ យ៉ាងណាមិញ ការចាកឆ្ងាយពីសិល្បៈរបស់លោក ធ្វើឲ្យមានទស្សនិកជនជាច្រើន បាននឹករលឹកដល់ទេពកោសល្យនៃការសម្ដែងរបស់លោក ជាខ្លាំង ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ អតីតតារាសម្ដែងកូនកាត់រូបនេះ បានបង្ហោះរូបភាពជាច្រើននៅលើគណនីផ្លូវការ របស់លោក ជាមួយនឹង សកម្មភាពដ៏រ៉ូមែនទិក ក្នុងថ្ងៃខួបកំណើតរបស់ប្រពន្ធលោក មើលទៅមានភាពផ្អែមល្ហែមខ្លាំង មិនចាញ់តារាផ្សេងៗនោះទេ ។ តែអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្ងៃពិសេសរបស់ភរិយាលោក យឹម សម្បត្តិមើលទៅពិតជាសាមញ្ញ និងមានសុភមង្គល បើទោះបីជាមិនធំដុំ ដូចគេក៏ពិតមែន ។

យ៉ាងណាមិញនេះជាលើកទីមួយហើយ ដែលលោក យឹម សម្បត្តិ ធ្វើខួបកំណើតឲ្យប្រពន្ធខ្លួន បែបនេះ ក្នុងការផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញ ទៅមក៕ 

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា៖ 

លោក យឹម សម្បត្តិ
លោក យឹម សម្បត្តិ និងប្រពន្ធ កូន
ប្រពន្ធ លោក យឹម សម្បត្តិ
ប្រពន្ធ លោក យឹម សម្បត្តិ
ប្រពន្ធ កូន លោក យឹម សម្បត្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]