ថៃ៖ ចាប់តាំងពីមិត្តភក្តិសម្លាញ់គឺនាង Margie និង Pok ប្រកាសស្វាគមន៍កូនភ្លោះដំបូងជាចំណងដៃក្រោយរៀបការមក គេសង្កេតឃើញថា តារាប្រុសស្រីដែលជាមិត្តសម្លាញ់ទាំងពីរគូផ្សេងទៀត គឺ គូKimberly ជាមួយMark Prin និងគូYaya ជាមួយNadech ហាក់បីដូចជាមានភាពជ្រួលជ្រើមខុសធម្មតា ប្រកាសបើកចំហរស្នេហាជាសាធារណៈ ថែមទាំងបង្ហើបដំណឹងល្អ ទំនងជាចង់ដើរតាមគន្លងរបស់ Margie ក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង។

Margie និង Pok ប្រកាសស្វាគមន៍កូនភ្លោះដំបូង

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ អ្នកគាំទ្រកាន់តែចាប់អារម្មណ៍ឃើញថា តារាសម្តែងប្រុសស្រីលំដាប់ជួរមុខ Nadech និង Yaya កាន់តែបង្ហាញពីភាពផ្អែមល្ហែមចំពោះគ្នា យ៉ាងបើកចំហរ ថែមទាំងមិនប៉ុន្មានថ្ងៃមុននេះ អ្នកទាំងពីរថែមទាំងបានបង្ហោះរូបថតយ៉ាងរ៉ូមែនទិកជាមួយគ្នាជាច្រើនសន្លឹក ខណៈដើរលេងលំហែកាយ នៅ​ឯបរទេសថែមទៀតផង។

Nadech និង Yaya

លើសពីនេះ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ រាល់ពេលដែលអ្នកទាំងពីរនៅជិតគ្នាម្តងៗ មិនថាតែចេញតាមកម្មវិធីជាសាធារណៈ ឬក៏ជួបជុំគ្រួសារជាលក្ខណៈផ្ទាល់ខ្លួនអ្វីនោះទេ គឺអ្នកទាំងពីរតែងតែនៅក្បែរគ្នាជានិច្ច រីឯដៃវិញមិនបាច់មើលឡើយ គឺប៉ះគ្នាត្រង់នេះបន្តិចត្រង់នោះបន្តិច ពោលគឺមិនដកឃ្លាពីគ្នាអ្វីបន្តិចសោះឡើយ រហូតអ្នកគាំទ្រលាន់មាត់ថា Nadech និង Yaya ឲ្យតែនៅជិតគ្នាម្តងៗនិយាយពីថាដូចស្រមោច និងស្ករ យ៉ាងដូច្នោះដែរ៕

Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]