កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Key សមាជិកក្រុម SHINee បានអញ្ជើញនាង Taeyeon ក្រុម Girls Generation ទៅចូលរួមក្នុងកម្មវិធី Cheongdam KEYchen show របស់ខ្លួន ជាមួយនឹងការ បរិភោគអាហារពេលយប់ បណ្ដើរ ជជែកគ្នាបណ្ដើរ។

គួរបញ្ជាក់ផងដែរថា តារាល្បីទាំង ២នាក់នេះ គឺស្ថិតនៅក្នុងផលិតកម្មតែមួយ ដូច្នេះមិនចម្លែកចិត្តនោះទេ ដែលពួកគេ មានប្រធានបទជាច្រើន ដើម្បីលើកយកមក​ ជជែក ជាមួយគ្នាយ៉ាងរីករាយ។

រូបភាព Key

ប៉ុន្តែភ្លាមៗនោះ ស្រាប់តែ Key ចាប់ផ្តើមដោយនិយាយដល់ រឿងតុក្កតាខ្លាឃ្មុំ និងផ្កាជាច្រើន សុទ្ធតែជាអំណោយ ដែលនាង Taeyeon ធ្លាប់ទទួលបាន ពីសិស្សប្អូនដែលនៅហ្វឹកហាត់ ក្នុងផលិតកម្មជាមួយគ្នា។ ប៉ុន្តែក្រោយមក អ្នកហ្វឹកហាត់ម្នាក់នោះ ត្រូវបានចាកចេញពី ផលិតកម្មទៅវិញ។

រូបភាព Taeyeon

ខណៈពេលដែលនិយាយដល់ចំណុចនេះ នាង Taeyeon ហាក់ដូចជាកំពុងតែ គិតបន្តិច ព្រោះថា នាងមិនអាចចងចាំបាន ទាំងស្រុងឡើយ ដោយសារតែ វាកន្លងទៅជាង ១០ឆ្នាំ ទៅហើយ។

ក្នុងនោះដែរ Key ក៏បានរៀបរាប់ ប្រាប់ប្រិយមិត្តបន្តទៀតថា កាលពីពេលដែល នៅជាអ្នកហ្វឹកហាត់ នាង Taeyeon ល្បីខ្លាំងណាស់។ នាងជានារីដែលមានមន្តស្នេហ៍ជាងគេ ហើយក៏មាន អ្នកហ្វឹកហាត់ជាច្រើន លួចមានចិត្តទៅលើរូបនាង។

រូបភាព Key

មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សមិនតិចនាក់នោះទេ ដែលសារភាពស្នេហ៍ លើតារាស្រីរូបនេះ ប៉ុន្តែពួកគេ ត្រូវបង្ខំចិត្ត កាត់ចិត្តទៅវិញ ព្រោះតែអ្នកហ្វឹកហាត់ទាំងអស់ មិនត្រូវបានអនុញ្ញាត ឲ្យមានការណាត់ជួប ឬមានទំនាក់ទំនង ជ្រាលជ្រៅឡើយ។

ជាការពិតណាស់ អ្វីដែល Key បាននិយាយ ធ្វើឲ្យនាង Taeyeon ប្រែជាមុខក្រហម ដោយសារតែអៀន នឹងពាក្យសរសើរទាំងនោះ។ ប៉ុន្តែអ្នកគាំទ្រជាច្រើន បានបង្ហាញថា ពួកគេយល់ស្របនូវអ្វី ដែល Key បាននិយាយ។ ពួកគេម្នាក់ៗសុទ្ធតែទទួលស្គាល់ថា Taeyeon គឺជានារីដ៏មានមន្តស្នេហ៍ ដែលអាចធ្វើឲ្យ បុរសៗងាយនឹងលង់ស្នេហ៍ ដកចិត្តមិនរួចឡើយ៕

ទស្សនាវីដេអូខាងក្រោម ៖

រូបភាព Taeyeon
រូបភាព Key

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]