ថៃ៖ បច្ចុប្បន្ននេះតារាចម្រៀងជនជាតិថៃប្រចាំប្រទេសកូរ៉េនាង Lisa សមាជិកក្រុម BLACKPINK កំពុងមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ព្រោះថាតារាចម្រៀងរូបនេះ មិនត្រឹមតែមានសមត្ថភាពដ៏អស្ចារ្យនោះទេ ហើយនាងថែមទាំងមានសម្រស់ស្រស់ស្អាត ពីធម្មជាតិថែមទៀតផង។

យ៉ាងណាមិញ ដោយសារតែតារាចម្រៀងនាង Lisa មានសាច់ឈាមជាជនជាតិថៃ ដូច្នេះហើយបើនិយាយពីអ្នកគាំទ្រនៅប្រទេសកំណើតវិញ ពួកគេសឹងតែគាំទ្រនាងមួយប្រទេសទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែតារាល្បីៗលំដាប់ជួរមុខមួយចំនួន នៅក្នុងប្រទេសថៃ ក៏ជាអ្នកគាំទ្រផ្កាប់មុខរបស់នាង Lisa ដូចគ្នា។

តួយ៉ាង ថ្ងៃនេះដែរ សូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់តារាថៃមួយចំនួន ដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស ប៉ុន្តែពួកគេក៏ជាហ្វេនដ៏ងប់ងល់ម្នាក់របស់ Lisa សមាជិកក្រុម BLACKPINK៕

តោះចង់ដឹងមានតារារូបណាខ្លះ តាមដានខាងក្រោម៖

១. Bee Namthip

នាង Bee Namthip ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថា នាងជាហ្វេនម្នាក់របស់ Lisa ព្រោះ Story ក្នុងគណនីអ៊ីស្តារក្រាមរបស់នាង បានបង្ហោះរូប Lisa ដោយដាក់ Caption ថា “Lisa @blackpink So Cute”។ 

Bee Namthip
Bee Namthip បង្ហោះរូប Lisa

២. Taew Natapohn

ប្រិយមិត្តដែលជាអ្នកគាំទ្រតារាថៃ ច្បាស់ជាស្គាល់តារារូបនេះ ព្រោះថានាងគឺជាតួឯកស្រីដ៏ល្បីក្នុងរឿងភាគថៃ ចំណងជើងថា “ណាគី”។ យ៉ាងណាមិញ បើទោះជា Taew ជាតារាល្បីក៏ប៉ុន្តែនាងក៏ជាហ្វេនដ៏ងប់ងល់ម្នាក់របស់ Lisa ដូចគ្នា។ ក្នុងនោះដែរ Taew ធ្លាប់បង្ហោះវីដេអូនៅគណនីរបស់នាង ថតជាមួយ Lisa ផងដែរ។ 

Taew Natapohn
Taew Natapohn ជាមួយ Lisa

៣. Great Sapol

ដោយសារតែការស្រលាញ់ ក្រុម BLACKPINK ហើយជាពិសេសជាហ្វេនរបស់ Lisa ផងនោះ លោក Great Sapol បានស្កាត់ទៅដល់កន្លែងកម្មវិធី Fan Meeting របស់ BLACKPINK ក្នុងប្រទេសថៃ ដោយមិនខ្វល់ថាខ្លួនជាតារាល្បីនោះទេ។ 

Great Sapol
Great Sapol ជួប Lisa
ហត្ថលេខារបស់ Lisa

៤. Captain Chonlathorn

Captain គឺជាតារាសង្ហាមួយរូបទៀតហើយ ដែលជាហ្វេនរបស់ Lisa ។ យ៉ាងណាមិញ លោកតែងតែSaveរូបរបស់Lisaពីផេកហ្វេសប៊ុក ហើយបង្ហោះចូលគណនី Twitter របស់ខ្លួនជានិច្ច។ ក្រៅពីនេះលោកត្រូវបានគេចាប់បានថា មានចរិតអៀនរាល់ពេលគ្រប់គ្នា និយាយរឿងរបស់ Lisa។ 

Captain Chonlathorn

៥. Kao Supassara

អ្នកគាំទ្រសង្កេតឃើញថា តារាសម្តែងថៃដ៏ល្បីរូបនេះ បានបង្ហោះវីដេអូមួយ ដោយធ្វើកាយវិកាតាមបទ As If It’s Your Last របស់ BLACKPINK នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដោយដាក់Captoinថា “ចង់ធ្វើដូចជា Lisa”។ ក្រៅពីនេះ គេក៏សង្កេតឃើញថា នាងតែងតែLikeរូបរបស់ Lisa នៅលើបណ្តាញសង្គមដូចគ្នា។ 

Kao Supassara
Kao Supassara

៦. Pattie

អំឡុងពេលមួយ នៅក្នុងកម្មវិធីសម្ភាសន៍គេក៏បានសួរទៅតារាសម្តែងរូបនេះថា តើតារាថៃរូបណាក្នុងKpopដែលអ្នកចូលចិត្តជាងគេ? ភ្លាមៗនោះ នាងបាននិយាយថា “ខ្ញុំចូលចិត្ត Lisa ក្នុងក្រុម BLACKPINK ព្រោះ Lisa នាងពិតជាគួរឲ្យស្រលាញ់”៕

Pattie
ការសម្ភាសន៍របស់ Pattie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]