អង់គ្លេស៖ ក្រុមហ៊ុន Huawei បានបញ្ចេញកាណុងធំមួយទៀត សម្រាប់ចុងឆ្នាំ ២០១៨ កាលពីយប់ថ្ងៃទី ១៦ តុលា នៅទីក្រុងឡុង ជាមួយការសម្ពោធកំពូលស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មី Mate 20 និង Mate 20 Pro ដែលជាកំពូលស្មាតហ្វូនឆ្លាតវៃជាង កាលីបជាង អស្ចារ្យជាង និងមានគំនិតច្នៃប្រឌិតខ្ពស់ជាងកំពូលស្មាតហ្វូនដទៃទៀត ដែលអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ថ្មីបំផុតមិនធ្លាប់មាន។

ពិធីសម្ពោធ Huawei នៅទីក្រុងឡុង
ពិធីសម្ពោធ Huawei នៅទីក្រុងឡុង

ត្រកូល Mate ជំនាន់ថ្មីនេះ មានភាពលេចធ្លោខ្លាំង និងមានលក្ខណៈសម្បតិ្តពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់ដឹងតែពេញចិត្តខ្លាំង និងលង់ស្នេហ៍តែម្តង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group លោក Richard Yu បានលើកឡើងថា៖

«ស្មាតហ្វូន ដើរតួនាទីយ៉ាងសំខាន់ក្នុងស្វែងយល់ពីពិភពឌីជីថល។ ត្រកូល Mate 20 របស់យើងរចនាឡើង ដើម្បីឲ្យក្លាយជាស្មាតហ្វូនល្អបំផុតសម្រាប់អ្នកប្រើប្រាស់ បំពេញតម្រូវការបានកាន់តែច្រើនជាងមុន ឆ្លាតវៃជាង អស្ចារ្យជាង ជាមួយថាមពលថ្មខ្លាំង និងដំណើរការដោយកាមេរ៉ា ពិសេសឥតខ្ចោះបំផុតមិនធ្លាប់មាន»។
ពិធីសម្ពោធ Huawei នៅទីក្រុងឡុង

កំពូលកាម៉េរាបីគ្រាប់របស់ Leica បំពាក់លើ Mate 20 និង Mate 20 Pro អាចថតរូប Ultra-Wide Angle Lens បានម៉ាអ៊ែម ដោយប្រើ 16 mm Leica Ultra-Wide Angle Lens ដែលអាចថតរូបបានផ្ទៃកាន់តែធំជាងមុន ថតបានលម្អិត ហើយច្បាស់ និងសមត្ថភាពថតជាប់ សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ដែលមានចម្ងាយចាប់ពី 2.5cm ពី lens របស់កាមេរ៉ា។ 

Huawie

មុខងារថតដ៏ឆ្លាតវៃនៃបច្ចេកវិទ្យា Master AI ឈានមុខរបស់កំពូលស្មាតហ្វូនទាំងពីរនេះ អាចស្គាល់ប្លង់រូបភាព ជម្រើស Background ដ៏សំបូរបែប ផ្លាស់ប្តូរពណ៌ ថតរូបបានល្អជាងស្មាតហ្វូនដទៃដាច់តែម្តង។ មិនតែប៉ុណ្ណោះ សម្រាប់ Lens របស់កំពូលស្មាតហ្វូនទាំងពីរនេះ ក៏មានមុខងារ 5x optical zoom ទៀតផង។ ចំពោះការថតវីឌីអូវិញ កំពូលកាមេរ៉ានេះ មានមុខងារ AI filmmaking ដែលអាចថតបែប Cinematic មានជម្រើសច្រើនពណ៌ និងទម្រង់ ជាពិសេសថតវីឌីអូបានកំរិត 4K និង Super Slow Motion។

បន្ទះឈីប Kirin 980 ជា SoC ដំបូងគេបង្អស់របស់ពិភពលោក ប្រើ Cortex-A76-based cores ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាអធិរាជល្បឿន ដំណើរការលឿនគ្រាន់គូប្រៀប មិនរំអាករអួល'និងសន្សំសំចៃថ្មបានកាន់តែច្រើន ។

Mate 20 មានថាមពលថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែលធ្វើឲ្យអ្នកលែងបារម្ភបញ្ហាទូរស័ព្ទអស់ថ្មទៀតហើយ។ អ្នកអាចប្រើបានពេញមួយថ្ងៃ ឬរហូតដល់មួយថ្ងៃកន្លះ ដោយមិនចាំបាច់សាក។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាចសាកថ្មបានលឿន ដែលអ្នកចំណាយពេលសាកត្រឹមតែ ៣0 នាទីប៉ុណ្ណោះ ថាមពលថ្មមានរហូតដល់ ៧0%។ អីចឹងនៅបារម្ភរឿងសាកថ្មយូរ ប្រើឆាប់អស់អីទៀតហ៎! ឡួយអស់ស្ទះ! ត្រកូល Mate 20 Pro បំពាក់ដោយ Wireless charging solution លឿនជាងគេបង្អស់ និង Wireless Reverse Charge ដែលអ្នកអាចប្រើកំពូលស្មាតហ្វូននេះជំនួស Power Bank បាននៅពេលទូរស័ព្ទម៉ាកផ្សេង ដែលប្រើ Wireless charger អស់ថ្ម។

Huawei Mate 20 Pro

ត្រកូល Mate ជំនាន់ថ្មីនេះ មានរូបរាង និងការរចនាល្អឥតខ្ចោះ អេក្រង់ពេញតួ ប្រភេទកោងកប់គែម ភ្លឺរលោង គួរឲ្យទាក់ទាញ ខាងមុខ និងខាងក្រោយការពារ ដោយកញ្ចក់រឹងមាំស្វិត មិនងាយបែក និងអាចកាត់បន្ថយស្នាមម្រាមដៃ។ 

Huawei Mate 20 មានអេក្រង់ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ LCD ជាមួយនឹងពណ៌ដិតច្បាស់។ ចំណែកឯ Mate 20 Pro វិញ មានអេក្រង់ OLED ផ្ដល់ពណ៌ដិតជាង។ Mate 20 មានសេនស័រស្កេនក្រយៅដៃ នៅផ្នែកខាងក្រោមកាមេរ៉ា ដែលអាចដោះសោបានរហ័សបំផុត រីឯ Mate 20 Pro មានមុខងារដោះសោ នៅលើផ្ទៃអេក្រង់ខាងមុខ ដែលបង្កប់នៅលើអេក្រង់ផ្ទាល់ ស្គាល់ម្រាមដៃបានរហ័ស និងមានសុវត្ថិភាព។

កំពូលស្មាតហ្វូនទាំងពីរនេះ មានជម្រើសច្រើនពណ៌ ពណ៌កាលីបទាន់សម័យ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែលមានពីរពណ៌បញ្ចូលគ្នាតែមួយដែលប្រែពណ៌ទៅតាមពន្លឺនៅជុំវិញ។ តាមដំណឹងពីខាងក្រុមហ៊ុននៅកម្ពុជានឹងបើកកុម្ម៉ង់ទុកមុនឆាប់ៗជាមួយនឹងតម្លៃធូរថ្លៃជាងប្រទេសជិតខាង ជាមួយនឹងកាដូប្លែកៗល្អៗ ដែលនឹងចេញលក់នៅលើទីផ្សារ នៅដើមខែវិច្ឆិកាខាងមុខ៕

Huawei Mate 20
Huawei Mate 20
Huawei Mate 20
Huawei Mate 20
Huawei

តោះមើលវីដេអូសង្ខេបៗ អំពីពិធីសម្ពោធពីទីក្រុងឡុងកាលពីថ្ងៃទី ១៦ តុលា ទាំងអស់គ្នា៖

វីដេអូលក្ខណៈពិសេសៗ និងស្ពតពាណិជ្ជកម្ម #Matet20Series

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]