ចិន៖ រយៈពេលប៉ុន្មានខែចុងក្រោយមកនេះ ស្ទាយ៍ថតរូបតាមកូនអ្នកមាន ឬហៅថា «Falling Stars Challenge» កំពុងតែល្បីយ៉ាងខ្លាំង លើបណ្តាញសង្គម មិនថាតែនៅក្នុងតំបន់អឺរ៉ុប ឬអាស៊ីឡើយ។

យ៉ាងណាមិញ ស្រាប់តែកាលពីសប្តាហ៍មុននេះវិញ ស្រីស្អាតជនជាតិចិនម្នាក់ បែរជាត្រូវរងពិន័យ ជាមួយនឹងការចោទប្រកាន់មួយ ព្រោះតែថត Falling Stars Challenge នៅចិញ្ចើមផ្លូវ បង្ហោះចែកចាយ ដើម្បីបង្អួតពីស្ទាយ៍ ទាក់ទាញចំណាប់អារម្មណ៍។

ស្រីស្អាតដែលត្រូវបានគេស្គាល់ថា ជាកូនអ្នកមានទ្រព្យម្នាក់ ក្នុងទីក្រុងសៀងហៃ និងត្រូវបានគេចាប់ឃាត់ខ្លួនខាងលើនេះ មានឈ្មោះថា Yu

ចំពោះមូលហេតុ ដែលធ្វើឲ្យស្រីស្អាតរូបស្រស់នេះ ត្រូវចាប់ឃាត់ខ្លួន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ដោយសារតែ កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុននេះ Yu នាងបានបើកបរខុសផ្លូវ (ឬទិសដៅបញ្រ្ចាសផ្លូវ) ហើយបានទៅឈប់រថយន្តរបស់នាងអែបជាប់នឹងចិញ្ចើមផ្លូវ ដើម្បីចុះថតរូបស្ទាយ៍ Falling Stars Challenge ដោយធ្វើជាដេកដួលផ្កាប់មុខនៅនឹងដី ជើងធ្លាក់ចេញពីមាត់ទ្វាររថយន្តទំនើប អមមកជាមួយនឹងរបស់របរ ឬសម្ភារនិយមមួយចំនួនទៀត ធ្វើជាដាក់រាយប៉ាយនៅក្បែរនាង។

Yu ថត Falling Stars Challenge

ជាសំណាងមិនល្អសម្រាប់នាង ប៉ះចំអ្នកថ្មើរជើងប្រទះឃើញហេតុការណ៍បែបនេះ ក៏បានលួចថតរូបភាពរបស់ Yu ហើយយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម រហូតធ្វើឲ្យពត៌មាននេះរសើបដល់ក្រុមមន្រ្តីប៉ូលិស។

នៅទីបំផុត ស្រីស្អាត Yu ក៏ត្រូវបានគេកោះហៅទៅប៉ុស្តិ៍ប៉ូលិសក្នុងក្រុងសៀងហៃ ដើម្បីសួរនាំជុំវិញនឹងករណីនេះ។ នៅចំពោះមុខសមត្ថកិច្ច Yu នាងបានព្យាយាមប្រកែក ដោយលើកហេតុផលថា នៅគ្រាដែលនាងថតរូបនោះ គឺពុំមានចរាចរណ៍ឆ្លងកាត់នោះឡើយ ហើយនាងក៏ពិតជាមិនដឹងថា នាងធ្វើនេះវាល្មើសនឹងច្បាប់ដែរ។

បើទោះបីជាយ៉ាងនេះក្តី ក្រោយធ្វើការសួរនាំ ប៉ូលិសក៏បានផាកពិន័យទៅលើ Yu ចំនួន ២០០យ័ន (ឬប្រហែល ២៨ដុល្លារអាមេរិក) ទៅតាមច្បាប់ផងដែរ៕

Yu ត្រូវបានប៉ូលិសចាប់ផាកពិន័យ

ទស្សនារូបភាពផ្សេងៗរបស់អ្នកដែលថត Falling Stars Challenge ៖  

Falling Stars Challenge
Falling Stars Challenge
Falling Stars Challenge
Falling Stars Challenge
Falling Stars Challenge
Falling Stars Challenge
Falling Stars Challenge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]