ភ្នំពេញ៖ តារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ ៣ ថៃ Ice កន្លងមកធ្លាប់តែសម្តែងជាតួសុភាពៗ តែសម្រាប់រឿង «ច្រឡំស្នេហ៍» ឬ Rakkan Tanlawan នាងត្រូវបានអ្នកដឹកនាំរឿងតម្រូវឱ្យសម្តែងជាតួ Tomboy ទៅវិញ តែទោះបីជាបែបណាការសម្តែងជាតួ Tomboy គឺជារសជាតិថ្មីមួយសម្រាប់នាង និងមិនចាញ់គ្នាពេលដែលនាងសម្តែងជាតួស្រីសុភាពៗដែរ។

រឿង «ច្រឡំស្នេហ៍»

រឿង «ច្រឡំស្នេហ៍» គឺជារឿងបែបកំប្លែង មនោសញ្ចេតនា ដែលតួឯកសម្តែងដោយ Ice (Tul) ចាប់ដៃគូសម្តែងជាមួយ Nine (Meth) និងតម្រូវឱ្យ Ice សម្តែងជាតួ Tomboy ដែលធ្លាប់បានបែកបាក់ស្នេហាជាមួយស្រីៗចំនួនបីនាក់ ក្នុងរយៈពេលត្រឹមតែបីឆ្នាំ។

ការបែកបាក់ស្នេហានេះ បានធ្វើឱ្យ Tul ខ្លាចរអា និងចង់ក្លាយជាមនុស្សស្រីដែលមានភាពទាក់ទាញ និងចង់បានសង្សារដែលជាមនុស្សប្រុសវិញម្តង។ មនុស្សប្រុសដំបូងដែលនាងបានលង់ស្រឡាញ់គឺ Suphanut (Daew) ប៉ុន្តែនាងត្រូវបានខកបំណងម្តងទៀតដោយសារតែ Suphanut មានសង្សាររួចទៅហើយ។ 

Tul គឺជាបុគ្គលិកនៅសួនសត្វមួយកន្លែង ចៃដន្យកន្លែងដែលនាងធ្វើការ CEO នៅទីនោះ (Meth) គឺជាមនុស្សដែលនាងធ្លាប់បានស្គាល់ពីមុនមក ប៉ុន្តែស្គាល់ក្នុងកាលៈទេសៈមួយ ដែលមិនសូវជាល្អប៉ុន្មានព្រោះតែ Tul ធ្លាប់បានដណ្តើមសង្សារពី Meth ពេលដែលទៅរៀននៅឯក្រៅប្រទេស។ មូលហេតុនេះហើយទើបធ្វើឱ្យពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មានឡើយ។ 

ការឈ្លោះប្រកែកគ្នានេះយូរៗទៅបានធ្វើឱ្យកម្លោះសង្ហារ Meth តាំងចិត្តថានឹងតាមស្រឡាញ់ Tomboy ដូចជា Tul ឱ្យទាល់តែបាន។ 

តើការតាំងចិត្តរបស់ Meth អាចយកឈ្នះចិត្ត Tul បានដែរទេ? តើការកែប្រែធម្មជាតិខ្លួនជាស្រី ចិត្តជាប្រុសនេះ អាចទៅរួចដែរទេ?

រឿង «ច្រឡំស្នេហ៍» ចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ស្នេហ៍ក្នុងភ្លើងគំនុំ»៕  

រឿង «ច្រឡំស្នេហ៍»
រឿង «ច្រឡំស្នេហ៍»
រឿង «ច្រឡំស្នេហ៍»

ទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]