គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE នឹងរៀបចំសិក្ខាសាលាស្តីពី នីតិវិធីកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨ព្រឹកដល់ ១២ថ្ងៃត្រង់នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានការចូលរួមពីវាគ្មិនដែលអញ្ជើញមកពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងវាគ្មិនដែលអញ្ជើញពីអគ្គនាយកដ្ឋានពន្ធដារ។ 

នីតិវិធីកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យ

លោកស្រី ជុន សុថានី អគ្គនាយិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ FIRST FINANCE បានបង្ហើបប្រាប់ពីគោលបំណងរបស់សិក្ខាសាលាថា៖

តាមរយៈបទពិសោធន៍ជាង ១០ឆ្នាំមកនេះ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋានខ្នាតតូច ដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម យើងខ្ញុំបាន និងនៅតែឃើញសាធារណៈជនជួបប្រទះនូវបញ្ហាជាច្រើនក្នុងការទិញលក់ដីធ្លី ឬផ្ទះសម្បែង ដូចជាការទិញដី ឬផ្ទះដែលមិនមានប្រវត្តិច្បាស់លាស់ ឬទិញពីម្ចាស់ដីឡូត៍ ឬបុរីដែលមិនមានច្បាប់ត្រឹមត្រូវ ដី ឬផ្ទះដែលមានប្លង់ជាន់គ្នា ឬយល់ព្រមទទួលយកប្លង់ទន់ នៅពេលដែលប្លង់ដើមជាប្លង់រឹង ឬព្រមទទួលការផ្ទេរសិទ្ធិត្រឹមភូមិ/ឃុំ ដើម្បីបញ្ចៀសការបង់ពន្ធជាដើម។ ទង្វើទាំងនេះអាចធ្វើឲ្យពួកគាត់ជួបនូវហានិភ័យក្នុងការបាត់បង់សិទ្ធិគ្រប់គ្រងអចលនទ្រព្យរបស់គាត់បាន។ នាងខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមពីសំណាក់វាគ្មិនមកពីក្រសួងដែលពាក់ព័ន្ធ អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែមក្នុងការកាត់បន្ថយហានិភ័យក្នុងការទិញដី ឬផ្ទះ សម្រាប់បរិយាកាសទីផ្សារអចលនទ្រព្យដែលកំពុងហក់ឡើងបែបនេះ។
នីតិវិធីកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យ

លោកស្រីអគ្គនាយិកាបានបញ្ជាក់បន្ថែមថា សិក្ខាសាលាស្តីពី នីតិវិធីកាត់បន្ថយហានិភ័យក្នុងការទិញលក់អចលនទ្រព្យ ខាងមុខនេះនឹងបើកទូលាយជូន សាធារណជនចូលរួមដោយឥតគិតថ្លៃ ព្រមជាមួយការពិសារអាហារថ្ងៃត្រង់រួមគ្នាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]