កូរ៉េខាងត្បូង៖ ចាប់តាំងពីអតីតក្រុមចម្រៀងលំដាប់ជួរមុខ ធ្លាប់លេចធ្លោល្បីល្បាញគ្រប់ទ្វីប 2NE1 រំសាយក្រុមជាផ្លូវការមក គេសង្កេតឃើញថា ស្រីស្រស់ទាំង៤ដួង CL នាង​ Sandara Park នាង Park Bom និង Minzy បានសម្រេចចិត្តដើរលើផ្លូវជីវិតរៀងៗខ្លួន។

ដោយក្នុងនោះ CL បានវិលទៅរស់នៅអាមេរិក ចាប់ផ្តើមជីវិតសិល្បៈជាថ្មី រីឯតារាស្រីPark Bom ក៏បានវិលត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ដើម្បីចុះកុងត្រាជាមួយផលិតកម្មចម្រៀងថ្មី ផងដែរ។ 

ចំណែកឯ តារាស្រី Sandara Park ឯនេះវិញ អាចនិយាយបានថា នាងនៅតែមានទីផ្សារសិល្បៈខ្ពស់ជាង សមាជិកក្រុមដទៃទៀត ដោយនាងមានទាំងការងារសម្តែងនៅក្នុងដៃ និងជាពិសេសត្រូវប៉ាន់ស្ពតពាណិជ្ជកម្ម ចុះឡើងញឹកញាប់ចំនួន៣ប្រទេសដូចជា កូរ៉េ ថៃ និងហ្វីលីពីន។ ដោយឡែកនៅតែ អតីតសមាជិកកូនពៅចុងក្រោយ គឺ Minzy ហាក់បីដូចជាស្ងាត់បាត់ដំណឹងឈឹងតែម្តង។

អតីតក្រុមចម្រៀង 2NE1

ប៉ុន្តែទោះជាយ៉ាងណា មិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រី Sandara Park ត្រូវបានគេអញ្ចើញទៅសម្តែង នៅក្នុងព្រឹត្តិការណ៍ Igija Festival។ ជាមួយគ្នានេះដែរ តារាស្រី ៣៤ឆ្នាំរូបនេះ ក៏បានលើកយកនូវបទចម្រៀងក្រុម 2NE1 ជាច្រើនបទមកសម្តែងជាថ្មីម្តងទៀត ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើន មានភាពនឹករឮក និងសរសើរជាមួយនឹង ការសម្តែងរបស់នាងជាខ្លាំង។

ជាការពិតណាស់ បើទោះបីជាក្រុម 2NE1 បានបែកបាក់រយៈពេលជាង២ឆ្នាំមែនពិត ប៉ុន្តែតារាស្រីSandara Park នៅតែសម្តែងបទចម្រៀងក្បាច់រាំបានយ៉ាងអស្ចារ្យ និងពោរពេញទៅដោយស្នាមញញឹម៕ 

Sandara Park សម្តែងក្នុងព្រឹត្តិការណ៍ Igija Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]