ថៃ៖ ក្រោយពេលរៀបការរួច ពិតណាស់ថាគូស្វាមីភរិយាជាច្រើនពិតជាចង់បាននូវកូនប្រុសកូនស្រីដើម្បីបន្តស្នងវង្សត្រកូលរបស់ខ្លួន។ ហើយមានគូខ្លះក៏បានសមបំណង ប៉ុន្តែគូខ្លះទៀតវិញត្រូវជួបនូវគ្រោះអាក្រក់នានា ទម្រាំតែអាចមានកូនបានតាមប្រាថ្នា។

ជាក់ស្តែង តារាសម្តែងស្រីល្បីៗទាំងនេះ សុទ្ធតែធ្លាប់ឆ្លងកាត់ការរលូតកូនពីមុនមក មុនពេលពួកនាងអាចទទួលបាននូវកូនៗ ដែលមានសុខភាពល្អ និងស្រស់ស្អាតដូចសព្វថ្ងៃនេះ។

ក្នុងនោះដែរគេឃើញរួមមានដូចជា៖

១) តារាសម្តែងស្រី Chompoo Araya ៖ ក្រោយរៀបការរួចបានមួយរយៈពេល Chompoo ក៏បានពរពោះកូនដំបូងរបស់ខ្លួន ធ្វើឱ្យនាងសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ប៉ុន្តែក្រោយមកកូន បែរជាមិនរឹងមាំសោះ រហូតដល់ត្រូវរលូតចេញទៅយ៉ាងទាន់ហន់ ធ្វើឱ្យនាងខូចចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ មិនចង់ផ្តល់បទសម្ភាសន៍អ្វីទាំងអស់ទាក់ទងនឹងកូននាង ដែលបានរលូតទៅនោះ។ 

តែពេលនេះវិញ Chompoo កំពុងតែមានសេចក្តីសុខខ្លាំងណាស់ ព្រោះនាងក៏បានផ្តល់កំណើតជាលើកទី២ ឱ្យកូនប្រុសភ្លោះរបស់ខ្លួន ដែលមានមុខមាត់គួរឱ្យស្រលាញ់មិនណយនោះទេ។  

Chompoo និងស្វាមី
គ្រួសារ Chompoo

២) តារាសម្តែងស្រី Haru Suprakob ៖ បច្ចុប្បន្ននេះមានកូនប្រុសស្រី ៣ នាក់រត់លេងពេញផ្ទះហើយ ប៉ុន្តែមុនពេលនេះនាងក៏ធ្លាប់បានរលូតកូនដំបូងរបស់ខ្លួន ដែលពេលនោះទើបតែមានអាយុមិនទាន់បាន២ខែផង។ ហេតុការណ៍នេះបានធ្វើឱ្យនាងរន្ធត់ចិត្តជាខ្លាំង ស្ទើរតែមិនអាចធ្វើចិត្តទទួលយកបាន រឿងបាត់បង់កូនជាទីស្រលាញ់នេះ។ 

Haru Suprakob និងកូនៗ
គ្រួសារ Haru Suprakob

៣) តារាសម្តែងស្រី Tanya ៖ ឆ្លងកាត់ការបាត់បង់កូនជាច្រើនលើកច្រើនសារ ព្រោះតែនាងមានជញ្ជាំងស្បូនក្រាស់ពេក ដែលជាហេតុធ្វើឱ្យកូនក្នុងផ្ទៃមិនអាចលូតលាស់បាន។ នៅទីបំផុតតារាស្រីរូបនេះក៏បានពឹងឱ្យបងស្រី ដែលរស់នៅក្រៅប្រទេសជាអ្នកពរពោះកូនជំនួសខ្លួន ដោយបច្ចុប្បន្ននេះ ទទួលបាននូវកូនស្រីម្នាក់គួរឱ្យស្រលាញ់តាមបំណងប្រាថ្នា។  

Tanya
Tanya និងកូនស្រី

៤) ភរិយាតារាសម្តែង Shahkrit ៖ ជាការពិតណាស់ភរិយាតារាសម្តែងរូបនេះបានពរពោះកូនភ្លោះកាលពីដំបូង តែគួរឱ្យសោកស្តាយណាស់ក្រោយមកកូនភ្លោះម្នាក់របស់នាង ក៏បានលូតទៅដោយសារតែមានសុខភាពមិនរឹងមាំ ចុងក្រោយគឺនៅសល់តែកូនប្រុសម្នាក់ ក្នុងផ្ទៃប៉ុណ្ណោះ រហូតកើតមកដោយសុវត្ថិភាព និងមានមុខមាត់ស្រស់ស្អាតដូចសព្វថ្ងៃ។ 

Shahkrit និងកូនប្រុស
Shahkrit និងភរិយា

៥) ភរិយាតារាប្រុស Jame Ruangsak៖ បានបាត់បង់កូនដំបូងរបស់ខ្លួនទាំងតក់ក្រហល់ ព្រោះតែមានសុខភាពមិនល្អ។ រឿងនេះបានធ្វើឱ្យភរិយា និងលោកមានការខកចិត្ត យំសោកស្តាយកូនយ៉ាងខ្លាំង។ តែក្រោយមកអ្នកទាំងពីរក៏ទទួលបានកូនម្នាក់ទៀត ដែលពេលនេះកំពុងតែរីកលូតលាស់នៅក្នុងផ្ទៃអ្នកម្តាយ បានប្រហែលជា៣ខែហើយ។៕

Jame Ruangsak និងភរិយា
Jame Ruangsak និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]