កូរ៉េខាងត្បូង ៖ ក្នុងនាមជាតារាល្បី មានមនុស្សចាប់អារម្មណ៍កាន់តែច្រើន កាន់តែងាយនឹង ទទួលរងនូវបញ្ហាច្រើនដូចគ្នា ដោយសារតែ ពួកគេមានទាំងអ្នកស្រលាញ់ និងអ្នកស្អប់ ដែលអាចបង្កប់ខ្លួន ក្នុងឈ្មោះជាអ្នកគាំទ្រ។

ជាការពិតណាស់ សុវត្ថិភាពរបស់ពួកគេ ក្លាយទៅជារឿងសំខាន់បំផុត សម្រាប់ក្រុមហ៊ុន ដែលត្រូវផ្ដល់ការមើលថែ ឲ្យបានល្អ ដូច្នេះហើយ រាល់ព័ត៌មាន ដែលទាក់ទងនឹងពួកគេ ក្រុមហ៊ុនតែងតែរក្សាវា ជាការសម្ងាត់ ជាពិសេសនោះគឺ កន្លែងដែលពួកគេកំពុងស្នាក់នៅតែម្ដង។

រូបភាព Jimin

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមចម្រៀងបុរសកូរ៉េល្បីឈ្មោះ BTS បានចាប់ផ្ដើម ការប្រគុំតន្រ្តីទេសចរ របស់ពួកគេ ព្រមទាំងធ្វើដំណើរ ជុំវិញពិភពលោក។

ប៉ុន្តែខណៈដែលពួកគេ កំពុងតែស្នាក់នៅឯទីក្រុង Amsterdam ប្រទេស Netherlands Jimin បានធ្វើរឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ។

ដោយសារ តែសេចក្ដីនឹករលឹក ចំពោះអ្នកគាំទ្រ ធ្វើឲ្យសមាជិកគ្រប់គ្នា រួមទាំង Jimin សុខចិត្តចំណាយពេលវេលា ដែលនៅសល់ពីការហ្វឹកហាត់ មកជជែកកំសាន្ត ជាមួយនឹងអ្នកគាំទ្រ តាមរយៈការ Live វីដេអូ។

រូបភាព Jimin

ប៉ុន្តែខណៈពេលកំពុង Live លោក Jimin ស្រាប់តែ ចៃដន្យបង្ហាញឈ្មោះ របស់សណ្ឋាគារ ដែលក្រុម BTS កំពុងតែស្នាក់នៅ ដែលធ្វើឲ្យអ្នកគាំទ្រ ដែលកំពុងទស្សនា ជាង ២លានអ្នក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តើនឹងមានរឿងអ្វីកើតឡើងទៅ ប្រសិនបើ ទីកន្លែងដែល តារាល្បីកំពុងស្នាក់នៅ ត្រូវបានបង្ហាញជាសាធារណៈ?

រូបភាព Jimin
រូបភាព Menu របស់សណ្ឋាគារ ភ្ជាប់ជាមួយឈ្មោះ

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយនោះទេ សម្រាប់រឿងបែបនេះ ព្រោះកាលពីពេលដែល ពួកគេស្ថិតនៅ New York លោក V ក៏បានចៃដន្យ បង្ហាញឈ្មោះកន្លែងស្នាក់ នៅក្នុងវីដេអូ Live ដូចគ្នាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនធំ បានស្នើសុំឲ្យ សមាជិកគ្រប់រូប មានការប្រុងប្រយ័ត្នជាងនេះ ព្រោះពួកគេពិតជា មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព របស់សមាជិកគ្រប់ៗរូប ដែលអាចនឹងជួបប្រទះ បញ្ហាផ្សេងៗ ប្រសិនបើអ្នកគាំទ្រ នាំគ្នាទៅប្រមូលផ្ដុំ នៅកន្លែងដែលពួកគេស្នាក់នៅនោះ៕

ទស្សនាវីដេអូខាងក្រោម ៖  

រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]