បរទេស៖ កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅថ្មីៗនេះ ព្រះរាជបុត្ររូបសង្ហាជនជាតិអេស្ប៉ាញ មានព្រះនាមថា Fernando Juan Fitz James Stuart បានរៀបអភិសេកជាមួយនឹងនាង Sofia Palazuelo នៅក្នុងព្រះបរមរាជវាំង Liria ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលមានភ្ញៀវចូលរួមចំនួន ៧៥០ នាក់។

យ៉ាងណាមិញ សម្រាប់ការរៀបអភិសេកយ៉ាងអធិកអធមនេះផងដែរ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាក្នុងពិធីមានការរៀបចំនៅទីតាំងដ៏ស្រស់ស្អាត និងបុរាណ ដែលកសាងឡើងតាំងពីសតវត្សរ៍ទី១៨។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឈុតរ៉ូបកូនក្រមុំរបស់ Sofia វិញគឺត្រូវបានរចនាឡើងដោយជាពណ៌សដោយ អ្នកច្នៃម៉ូតរ៉ូបការដ៏ល្បីគឺ Philip Treacy និងអ្នកផាត់មុខដ៏ជំនាញគឺ Kley Kafe។

ទោះជាយ៉ាងណាក្តី សម្រាប់ការរៀបអភិសេករវាង ព្រះរាជបុត្រអេស្ប៉ាញព្រះនាម Fernando Juan Fitz James Stuart និង នាង Sofia Palazuelo ពិតជាធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ ព្រោះថាពិធីរៀបអភិសេកនេះ មានការរៀបចំយ៉ាងល្អឥតខ្ចោះ ដូចក្នុងរឿងព្រេងនិទានយ៉ាងដូច្នេះដែរ៕ 

តោះកុំឲ្យខាតពេលយូរ ចង់ដឹងពិធីអភិសេកនេះស្រស់ស្អាតបែបណានោះ តាមដានខាងក្រោម៖

ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក
ពិធីរៀបអភិសេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]